ខ្ញុំ ជា និស្សិត បញ្ចប់ ការ សិក្សា ការ បង្រៀន ភាសា ចិន ពី IFl ខ្ញុំ មាន បទពិសោធន៍ ការងារ ជាង បួន ឆ្នាំ។ ខ្ញុំ ចាប់ ផ្តើម ធ្វើ ការ នៅ ពេល ខ្ញុំ នៅ រៀនឆ្នាំទី១។ ការងារមួយរបស់ខ្ញុំគឺធ្វើជាគ្រូបង្រៀន។ ខ្ញុំបានធ្វើការនៅ PPI អស់រយៈពេលជាងកន្លះឆ្នាំ ហើយបន្ទាប់មកខ្ញុំបានប្តូរទៅ SAS ។ ការងាររបស់ខ្ញុំនៅ SAS ក៏ជាគ្រូបង្រៀនផងដែរ។ ខ្ញុំបានធ្វើការនៅទីនោះជិតបួនឆ្នាំ ប៉ុន្តែកំឡុងពេលនឹងខ្ញុំក៏ជួយសាលាក្នុងការងារផ្សេងទៀត ដូចជាធ្វើជាអាជ្ញាកណ្តាលសម្រាប់ការប្រកួត និងជួយសាលាធ្វើពិធីករដល់សកម្មភាពមួយចំនួនក្នុងសាលាផងដែរ។ ខ្ញុំបានដឹងថាខ្ញុំពិតជាស្រឡាញ់វិស័យអប់រំដូច្នេះខ្ញុំសង្ឃឹមថានឹងមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើងនៅក្នុងវិស័យអប់រំនេះ និងរួមចំណែកដល់សង្គមនេះផងដែរ។
ឥឡូវនេះខ្ញុំមានឱកាសក្លាយជាសមាជិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដូច្នេះខ្ញុំនឹងស្រឡាញ់ រក្សាឱកាសមួយនឹងអោយបានល្អ ក្រៅពីនឹងខ្ញុំនឹងបន្តវិវឌ្ឍន៍ខ្លួន បន្តការច្នៃប្រឌិត និងរួមចំណែកដល់សាលា។