លោក ទីវ ជុងអៀង ប្រធានផ្នែកភាសាចិន នៃមជ្ឈមណ្ឌល ភាសាចិន ម៉េងលី ជេ. គួច។
លោក ជុងអៀង បានចូលរួមក្នុងការបង្រៀនភាសាចិនចាប់តាំងពីឆ្នាំ២០១២ ហើយគាត់បានចាប់ផ្តើមដំណើររបស់គាត់ជាមួយក្រុមការងាររបស់យើងតាំងពីឆ្នាំ២០១៦។ លោក ជុងអៀង បានចាប់ផ្តើមជាអ្នកសម្របសម្រួលនៃមជ្ឈមណ្ឌល ភាសាចិន ម៉េងលី ជេ. គួច។ ដោយមានបទពិសោធច្រើនឆ្នាំនៅក្នុងវិស័យបង្រៀនភាសាចិន លោក ជុងអៀង បានក្លាយជាបេក្ខជនល្អបំផុតសម្រាប់តំណែងនេះ។លើសពីនេះទៅទៀតបន្ទាប់ពីការបញ្ចេញសមត្ថភាពរបស់គាត់និងការប្តេជ្ញាចិត្តរបស់គាត់ដើម្បីធ្វើឱ្យ ខ្លួនឯងនិងក្រុមការងាររបស់គាត់មានភាពរីកចំរើនឡើង គាត់ក៏ត្រូវបានតម្លើងឋានៈជានាយកផ្នែកភាសាចិន។
ក្នុងនាមជានាយកមជ្ឈមណ្ឌលភាសាចិន ម៉េងលី ជេ. គួច លោកជឿជាក់ថា ការរៀនភាសាចិនតំរូវអោយមាន ការសរសេរច្រើននិងលំហាត់ច្រំដែលៗដែលជាមធ្យោបាយតែមួយគត់ដែលសិស្សានុសិស្សបច្ចុប្បន្ននៅកម្ពុជា ភាគច្រើនយកមកធ្វើការសិក្សាភាសាចិន ដោយមូលហេតុទាំងអស់នេះដែលធ្វើអោយបេសកកម្មរបស់លោក ជុងអៀង ត្រូវធានាអោយបានថាកម្មវិធីសិក្សារបស់យើងនិងអាចឆ្លើយតបទៅនិងតំរូវការ សិស្សម្នាក់ៗសម្រាប់ការអភិវឌ្ឍន៍និងបង្កើនសមត្ថភាពរបស់ពួកគេ។