កញ្ញា ឯក អេងឡាលីនបច្ចុប្បន្នជាគ្រូបង្រៀនផ្នែក ESL នៅវិទ្យាស្ថានភាសាAiiសាខា ម៉ៅសេទុង។នៅឆ្នាំ២០២០គាត់បានបញ្ចាប់ការសិក្សាបញ្ញាបត្រផ្នែកអប់រំនៅសាកលវិទ្យា

ល័យភូមិន្ទភ្នំពេញ។ដោយមានឆន្ទ:ក្នុងការអភិវឌ្ឍន៍បំណិនអប់រំឲ្យកាន់តែប្រសើរជាងមុន

គាត់បានចូលខ្លួនយ៉ាងសកម្មនៅក្នុងក្លឹបជជែកដេញដោលរបស់សាលាដែលផ្តល់ឱកាសល្អៗជាច្រើនដល់គាត់ដើម្បីចូលរួមក្នុងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិហើយលើសពីនេះទៅទៀតគាត់បានជួបជាមួយមនុស្សដែលបានសក្តានុពលជាច្រើននាក់ផងដែរ។គាត់បានចាប់ធ្វើការជាមួយAiiភ្លាមៗបន្ទាប់ពីញ្ចប់ការសិក្សាក្នុងតួនាទីជាគ្រូបង្រៀន ESL នៅ Aii Toul Tork ក្នុងខែតុលាឆ្នាំ2020។ក្នុងនាមជាអ្នកអប់រំកញ្ញាជឿជាក់យ៉ាងមុតមាំថាកុមារគ្រប់រូបមាន

សិទ្ធិក្នុងការទទួលបានការអប់រំដ៏ល្អបំផុតដែលអាចធ្វើទៅបាន។ជាមួយគ្នានេះកញ្ញាក៏គាំទ្រនូវ

ទស្សនៈដែលលើកឡើងថាការអប់រំគឺជាបេះដូងនៃការប្រែក្លាយកុមារឱ្យទៅជាកំណែទម្រង់

កាន់តែប្រសើរឡើងរបស់ពួកគេដែលទន្ទឹមនឹងនោះនឹងជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅដ៏មហិច្ឆិតារបស់ខ្លួនក្នុងកាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។