Eun​ ​បច្ចុប្បន្ន​ ​គាត់​ជា​ប្រធាន​គ្រូ​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ម៉ៅសេទុង។​

Eun​ ​ជា​ជនជាតិ​កូរ៉េ​ ​ដែលបាន​បញ្ចប់​ការ​សិក្សា​ផ្នែករចនា​ ​និងសិល្បះ​នៅទីក្រុង​ ​Toronto​ ប្រទេស​កាណាដា។​ ​ដោយ​មាន​ចំណង់​ចំណូល​ចិត្ត​ធ្វើការ​ជាមួយ​ក្មេងៗ​ ​និងយុវជន​ គាត់​បាន​បន្ត​អាជីព​ក្នុង​វិស័យ​អប់រំ។​ ​ដើម្បី​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ក្នុងការ​បង្រៀន​ភាសា​អង់គ្លេស​ គាត់​ទទួល​បាន​វិញ្ញាបនបត្រ​ថ្នាក់​គរុកោសល្យ​ផ្នែក​បង្រៀន​អក្សរសាស្ត្រ​អង់គ្លេស​ ​ក្នុងឆ្នាំ២០០៩។​ ការបណ្តុះបណ្តាល​របស់គាត់​ក្នុងផ្នែក​ចិត្តសាស្ត្រ​នៃ​ការ​ព្យាបាល​ និងមាន​បទពិសោធន៍​ជាច្រើនឆ្នាំ​បាន​បង្រៀន​គាត់​ស្គាល់​អំពី​វិធីសាស្ត្រ​ដោះស្រាយ​ ​និងការ​អប់រំ​សិស្ស​តាម​បែប​មជ្ឈមណ្ឌល។​

គាត់​មាន​ជំនឿ​យ៉ាង​មុតមាំថា​ ​ដោយសារ​សិស្សានុសិស្ស​ ​និងលោកគ្រូ​ ​អ្នកគ្រូ​ទាំងអស់​ ដែល​ជំរុញ​ឱ្យ​គាត់​ ​ជា​ប្រធាន​គ្រូ​មា្នក់​ទទួល​បាន​បណ្ណ​សរសើរ។​ ​គាត់​បាន​ជំរុញ​លើក​ទឹកចិត្តដល់​សិស្សានុសិស្ស​ទាំងអស់​ ​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ ​ដើម្បី​ក្លាយជា​អ្នក​ដឹកនាំ​ ​ហើយ​បង្កើត​បរិយាកាស​សិក្សាមួយ​ប្រកបដោយ​សុវត្ថិភាព។​

នៅពេលទំនេរពីការងារ គាត់ចូលចិត្តធ្វើដំណើរកម្សាន្ត ញុំាអាហារឆ្ញាញ់ៗ និងចំណាយពេលវេលាជាមួយគ្រួសារ និងសត្វឆ្មារបស់គាត់។