កញ្ញា សៀង ហ៊ុយឆេង បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគ្រូបង្រៀនផ្នែកភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។
កញ្ញា សៀង ហ៊ុយឆេង បានចាប់ផ្តើមការងារជាគ្រូបង្រៀនភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅក្នុងឆ្នាំ២០២០។ ដោយសារតែភាពជឿជាក់ និងការប្តេជ្ញាចិត្ត កញ្ញា ហ៊ុយឆេង ក៏ត្រូវបានតំឡើងតួនាទីជាប្រធានគ្រូបង្រៀនផ្នែកភាសាចិនកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ កញ្ញា ហ៊ុយឆេង បានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស និងបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ កញ្ញា បានសម្រេចចិត្តទទួលយកតួនាទីជាប្រធានគ្រូបង្រៀនផ្នែកភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដោយសារតែការស្រលាញ់ក្នុងការជួយអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា។
ក្នុងនាមជាសមាជិកដែលក្មេងជាងគេនៅក្នុងក្រុម កញ្ញា ជឿជាក់ថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ។ ការពិតទៅ បើអ្នកជឿជាក់លើខ្លួនឯង ហើយជឿថាអ្នកអាចធ្វើបាន នោះអ្នកនឹងទទួលបាននូវភាពជោគជ័យ។