Hov Johnny Phou គឺជាខ្មែរ-អាមេរិកម្នាក់ដែលបានកើតនៅប្រទេសកម្ពុជា ប៉ុន្តបានធ្វើចំណាកស្រុកទៅសហរដ្ធអាមេរិកតាំងពីលោកនូវក្មេង។គាត់បានធំដឹងក្តីនិងបានទទួលការបណ្តុះសិក្សានៅឯទីក្រុងនៃរដ្ធ San Francisco, California ហើយឥលូវនេះគាត់រស់នៅក្នុងទីក្រុងភ្នំពេញនិងធ្វើការជា ESL Head Teacher ម្នាក់នៅឯសាខា ម៉ៅសេទុង។

លោក Phou បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ័ផ្នែកចិត្តវិទ្យា រួមជាមួយនឹងបទពិសោធន៍ពិសេសមួយចំនួនដែលមាននៅក្នុងប្រពន្ធ័អប់រំរបស់សហរដ្ធអាមេរិក។ ក្រៅពីភាសាអង់គ្លេស ចំណាប់អារម្មណ៌ផ្សេងទៀតរបស់គាត់ រួមមាន វិទ្យាសាស្រ្ត ប្រវតិ្តសាស្រ្ត គណិតវិទ្យា និង កីឡា។
គាត់ក៏ជាអ្នកអ្នកគាំទ្រនិងជាអ្នកលេងកីឡារបស់អាមេរិកមួយរូបផងដែរ ដូចជា : កីឡាបាល់ទាត់ បាល់បោះ និងបាល់វាយនិងដំបង។ គាត់សង្ឃឹមថាថ្ងៃណាមួយ គាត់នឹងអនុវត្តកីឡាទាំងនេះចូលក្នុងប្រពន្ធ័អប់រំកាយរបស់កម្ពុជា។

Johnny បានចាប់ផ្តើមអាជីបជាគ្រូបង្រៀនរបស់គាត់នៅ San Francisco, California ។ ក្រោយមកគាត់ក៏បានសម្រេចចិត្តពង្រីកនិងអភិវឌ្ឍន៍បទពិសោធន៍បង្រៀនរបស់គាត់ជាអន្តរជាតិដោយទទួលបាន វិញ្ញាបនបត្រ័បង្រៀន TEFL តាមប្រពន្ធ័ Online ជាមួយនឹងគម្រោងនៃការបង្រៀនរបស់កម្ពុជា( ដែលជាស្រុកកំនើតរបស់គាត់)។

នៅខែមិថុនា ថ្ងៃទី04 ឆ្នាំ2019 លោក Johnny បានចូលរួមធ្វើជាគ្រូបង្រៀន ESL ពេញម៉ោងនៅឯសាខា ចាក់អង្រែ។

បីឆ្នាំក្រោយមក លោក Phou ត្រូវបានតម្លើងឋានៈជា Head Teacher ESL សម្រាប់សាខា ម៉ៅសេទុង។ គាត់ជឿថាដំនើរជាគ្រូបង្រៀនរបស់គាត់គឺជា”បទពិសោធន៍ដ៏អស្ចារ្យមួយ”។

“ខ្ញុំជឿថាគ្រប់គ្នាគួរតែធ្វើជាគ្រូបង្រៀនយ៉ាងហោចណាស់អោយបានម្តងនៅក្នុងមួយឆាកជីវិតរបស់ពួកគេ។ ខ្ញុំគិតថាគ្រប់គ្នា មានអ្វីម្យ៉ាងដែរអាចបង្រៀនទៅកាន់នរណាម្នាក់បាន បើទោះបីវាមិនមែនជាភាសាអង់គ្លេសក្តី។
ការរៀនគឺជាអ្វីដែរពួកយើងទាំងអស់គ្នាធ្វើរាល់ថ្ងៃ ដែរមិនអាចឈប់បាន។ ដូច្នេះហើយហេតុអ្វីមិនធ្វើជាអ្នកបង្រៀននិងធ្វើវាជារៀងរាល់ថ្ងៃ?”