លោក Jayrald A. Salvacion គឺជាជនជាតិភីលីពីនម្នាក់ ដែលធ្វើការចំណាក់ស្រុកពី ប្រទេសរបស់គាត់មកធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្ន គាត់មាន ប្រពន្ធ និងកូនម្នាក់គួរឱ្យស្រឡាញ់ហើយរស់នៅក្នុងរាជធានីភ្នំពេញ ជាមួយគ្នា។
ក្នុងនាមជាអ្នកអប់រំ និងជាឪពុកម្នាក់ គាត់ជឿជាក់ថានៅ ពីក្រោយការសិក្សារបស់សិស្សដែលមានភាពជឿជាក់លើខ្លួនឯង គឺតែងតែមាន លោកគ្រូ អ្នកគ្រូ និងឪពុក ម្តាយដែលជាអ្នកជឿងជាក់លើកូនៗរបស់ពួកគាត់។
គាត់បានចូលបម្រើការងារ នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រូបង្រៀន ភាសាអង់គ្លេសក្រៅម៉ោងសិក្សានៅ ខែមីនា ឆ្នាំ២០០៩។ ដោយសារតែភាព ប៉ិនប្រសប់ក្នុងការបង្រៀន និងមានភាពច្នៃប្រឌិតខ្ពស់ ទើបគណៈគ្រប់គ្រងសម្រេច ដំឡើងតួនាទីគាត់ពីគ្រូបង្រៀនក្រៅម៉ោងទៅជាគ្រូបង្រៀនពេញម៉ោង នៅ ឆ្នាំ២០១១។ ក្រោយមក ដោយការខិតខំប្រឹងក្នុងការបង្រៀន និងមានស្នាដៃល្អជាប់ជាគ្រូបង្រៀន ឆ្នើមប្រចាំវគ្គសិក្សាស្ទើរតែរាល់វគ្គ ទើបគណៈគ្រប់គ្រងសម្រេចដំឡើងតួនាទីគាត់ ពី គ្រូបង្រៀនពេញម៉ោង ទៅជាប្រធានគ្រប់គ្រងគ្រូបង្រៀន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ក្នុងឆ្នាំ២០១៥។
បន្ទាប់មក ដោយសារការគ្រប់គ្រងមាន សក្កានុពលខ្លាំងក្លា និងវៃឆ្លាតក្នុងការ ដោះស្រាយបញ្ហានានា ព្រមទាំង ភាពអំណត់តស៊ូក្នុងការងាររបស់គាត់ ទើប គណៈគ្រប់គ្រង បានដំឡើងតួនាទីគាត់ ម្តងទៀតទៅជាលោកនាយករង នៅ ឆ្នាំ២០១៧នៅមជ្ឈមណ្ឌល ភាសា អេ អាយ អាយ សាខា កណ្តាល។ ពីរឆ្នាំក្រោយមក លោកត្រូវបានតម្លើងដំណែងទៅជា នាយក សាខាចោមចៅ និងក្រោយមកបានផ្ទេរទៅសាខាទួលគោក។
គាត់បង្កើតបរិយាកាសការងារឱ្យមានភាពវិជ្ជមាន ដល់បុគ្គលិក និងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយផងដែរ ជាពិសេសនៅថ្ងៃដែលមានភាពស្មុកស្មាញ។ គាត់ព្យាយាមអស់ពីសមត្ថភាពដើម្បីផ្តោតលើភាពវិជ្ជមាននៃភារកិច្ច បញ្ហាប្រឈមដ៏លំបាក និងក្រើនរំលឹកបុគ្គលិកផ្សេងទៀតនៅក្រោមការគ្រប់គ្រងរបស់គាត់។ ការធ្វើបែបនេះបាន លើកទឹកចិត្ត សមាជិកក្រុម និងធ្វើឱ្យពួកគេអារម្មណ៍ភាពវិជ្ជមាននៅកន្លែងធ្វើការ និងកាន់តែមានភាពស្វាហាប់ក្នុងការបញ្ចប់កិច្ចការ។ ដោយសារតែការតាំងចិត្តដ៏ខ្លាំងក្លា គាត់បានត្រូវបានដំឡើងតំណែងជាអនុប្រធានផ្នែកកិច្ចការសិក្សា។