កញ្ញា ញឹម កែវពេជ្រនារីរត្ន័ បច្ចុប្បន្នជាគ្រូបង្រៀនផ្នែក ភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា Aii សាខាជ្រោយចង្វារ។

រ័ត្ន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកបង្រៀនភាសាអង់គ្លេស ពី វិទ្យាស្ថាន ភាសា បរទេស (IFL)។ ចក្ខុវិស័យមួយរបស់នាងគឺ ចង់ជួយអ្នកសិក្សាទាំងអស់ បានឃើញពីតម្លៃនៃការអប់រំ និងភាពទំនួលខុសត្រូវ។

ក្នុងរយៈពេល 3 ឆ្នាំនៃការធ្វើជាគ្រូបង្រៀន ភាសាអង់គ្លេស ពេញម៉ោងនៅ Aii កន្លងទៅ នាងតែងរក្សាការប្ដេជ្ញាចិត្ត និងការតស៊ូដ៏រឹងមាំរបស់នាង ដើម្បីក្លាយជាអ្នកបង្រៀនល្អម្នាក់ និងអាចកែលម្អគុណភាពក្នុងការអប់រំ។ រាល់បទពិសោធន៍ទាំងនោះបានអនុញ្ញាតឱ្យនាងកាន់តែមានប្រសិទ្ធិភាពក្នុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នានៅក្នុងក្រុមកម្មវិធីសិក្សា និងផ្នែកផ្សេងៗទៀត។ នាងជឿជាក់ថាតម្លាភាព និងការគាំទ្រក្នុងរវាងសមាជិកក្នុងក្រុមគឺជាកម្លាំងស្នូលនៃការសម្រេចសមិទ្ធផលណាមួយ។