លោក ពុំ គឹមហាក់ បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា Aii ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងនៅមជ្ឈមណ្ឌលភាសា Aii សាខាម៉ៅសេទុង នៅចុងឆ្នាំ 2016 បន្ទាប់មកលោកបានក្លាយជាគ្រូបង្រៀនអង់គ្លេសពេញម៉ោង ហើយបានផ្លាស់ទៅមជ្ឈមណ្ឌលភាសា Aii សាខាចោមចៅ។ ដោយសារបទពិសោធន៍ដ៏សម្បូរបែបក្នុងការបង្រៀន ការប្ដេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់គាត់ គាត់ត្រូវបានដំឡើងតួនាទីជាប្រធានគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា Aii សាខាជ្រោយចង្វារ។
ក្នុងរយៈពេល 2 ឆ្នាំនៃការបម្រើជាជាប្រធានគ្រូបង្រៀន លោក ពុំ គឹមហាក់ បានចូលរួមចំណែកយ៉ាងច្រើនក្នុង និងបានជួយឱ្យមានរីកចម្រើន និងល្បីល្បាញទៅដល់មជ្ឈមណ្ឌល។ ដោយសារតែលទ្ធផលទាំងនេះ ទើបគាត់ត្រូវបានតែងតាំងជានាយកសាខានៅមជ្ឈមណ្ឌលភាសា Aii សាខាចោមចៅ ក្នុងខែមេសា ឆ្នាំ 2022។
លោក ពុំ គឹមហាក់ បានទទួលបរិញ្ញាបត្រផ្នែកអប់រំ (B.Ed.) ពីវិទ្យាស្ថានភាសាបរទេស (IFL)។ ជាមួយនឹងមូលដ្ឋានគ្រឹះរឹងមាំរបស់គាត់ គាត់ប្តេជ្ញាជួយសិស្ស គ្រូបង្រៀន និងបុគ្គលិកនៅមជ្ឈមណ្ឌលភាសា Aii ឱ្យបញ្ចេញសក្តានុពលរបស់ពួកគេឱ្យអស់ពីសមត្ថភាព។