បច្ចុប្បន្នកញ្ញា គីមហុង កំពុងកាន់តំណែងជាប្រធានគ្រូផ្នែកភាសាអង់គ្លេសនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ម៉ៅសេទុង។

ដោយជឿជាក់លើការអប់រំខ្ពស់ តាំងពីវ័យក្មេងគាត់តែងតែជាសិស្សពូកែម្នាក់នៅក្នុងជីវិតជាសិស្សរបស់គាត់។ ក្នុងឆ្នាំ ២០១៤ គាត់ បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យល្បីៗចំនួន ពីរនៅក្នុងប្រទេសកម្ពុជាដើម្បីបន្តបរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រង) និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ នៅចុងឆ្នាំ ២០១៧ គាត់បានទទួលអាហារូបករណ៍មួយទៀតដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិភាគសេដ្ឋកិច្ច និងជំនួញនៅប្រទេជប៉ុន។
គីមហុង បានចូលរួមជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពីឆ្នាំ ២០១៧ ដែលមានតួនាទីជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស។ បន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុនវិញ គាត់បានបន្តការងាររបស់គាត់ជាគ្រូបង្រៀនភាសាអង់គ្លេសនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ដោយការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់គាត់ គីមហុង ត្រូវបានគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយតំឡើងតួនាទីជាប្រធានគ្រូ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០។
គាត់តែងតែជឿជាក់លើការអប់រំ មិនត្រឹមតែការរៀនចំណេះដឹងមួយមុខប៉ុណ្ណោះទេប៉ុន្តែក៏ជាការយល់ដឹងពីរបៀបរបបជាមនុស្សល្អនៅក្នុងសង្គមមួយផងដែរ។ គាត់សង្ឃឹមថា គាត់នឹងអាចបណ្តុះផ្នត់គំនិតមួយនេះទៅកាន់សិស្សម្នាក់ៗដើម្បីកា្លយជាធនធានមនុស្សដែលរឹងមាំ និងពេញលេញនៅក្នុងសង្គម។