លោកស្រី គយ គឹមង៉ែត ជា ប្រធានគ្រូ នៅមជ្ឈមណ្ឌលភាសាអេអាយសាខាចាក់អង្រែក្រោម។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យកម្ពុជា (យូស៊ី) ក្នុងឆ្នាំ ២០១១។ បច្ចុប្បន្នលោកស្រីកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសាកលវិទ្យាល័យបៀលប្រាយ។

លោកស្រី គយ គឹមង៉ែតបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសាអេអាយតាំងពីឆ្នាំ ២០១៥ ជាគ្រូបង្រៀនភាសាអង់គ្លេស។ លោកស្រីមានបទពិសោធន៍យូរឆ្នាំជាមួយការបង្រៀន។

ក្នុងនាមជាអ្នកអប់រំម្នាក់លោកស្រីជឿជាក់ថាសិស្សគ្រប់រូបមានភាពពិសេសនិងទេពកោសល្យរៀងៗខ្លួនក្នុងការរៀនភាសាប៉ុន្តែពួកគេត្រូវដាក់ចិត្តនិងត្រូវមានឆន្ទះបន្តិចក្នុងការរៀន។