កញ្ញា គង់ លក្ខិណា គឺជានាយិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប។
កញ្ញា គង់ លក្ខិណា បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅឆ្នាំ២០១៤ ដែលមានតួនាទីជាគ្រូបង្រៀនក្រៅម៉ោងឯកទេសភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។ ដោយសារតែការប្តេជ្ញាចិត្ត ភាពឧស្សាហ៍ព្យាយាម ម៉ឺងម៉ាត់ ហ្មត់ចត់ កញ្ញាត្រូវបានគណៈគ្រប់គ្រងដំឡើងឋានៈទៅជាប្រធានគ្រូ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ម៉ៅសេទុង នៅឆ្នាំ២០១៦ និងជានាយិការង នៅឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២០ កញ្ញាក៏ត្រូវបានដំឡើងឋានៈជានាយិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ ទទួលបន្ទុកមើលការខុសត្រូវទៅលើការងារទូទៅរបស់មជ្ឈមណ្ឌល រួមមានការងារដែលទាក់ទងនឹងការអប់រំ ព្រមទាំងការងារប្រតិបត្តិទូទៅផងដែរ។
កញ្ញា គង់ លក្ខិណា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអប់រំភាសាអង់គ្លេស (TEFL) ពីវិទ្យាស្ថាន ភាសា បរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០១៤។ កញ្ញាបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែក គ្រប់គ្រង នៅ សាកលវិទ្យាល័យ បញ្ញាសាស្ត្រាកម្ពុជា នៅឆ្នាំ២០១៩។