លោក សុឹង លីហូវ បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។ ដោយសារតែជីវិតតស៊ូយ៉ាងលំបាករបស់គាត់កាលពីកុមារភាព គាត់បានជឿទៅលើថាមពលនៃការអប់រំដែលធ្វើអោយគាត់ក្លាយជាអ្នកអប់រំដូចសព្វថ្ងៃ។
ជាមួយហ្នឹងអាជីពអប់រំទាំងការបង្រៀននិងការគ្រប់គ្រង់រយះពេល១២ឆ្នាំ លោកបានទទួលមេរៀនជាច្រើន ក្នុងនោះមានជំនាញរឹងនិងជំនាញទន់ដែលជាបទពិសោធន៍ដ៏ល្អនៅក្នុងជីវិតរបស់លោក។ លោក លីហូវ បានធ្វើការងារជាមួយសាលាមិនតិចនោះទេ ហើយគាត់ត្រូវបានតំឡើងតួនាទីអោយធ្វើការជាមួយផ្នែកគ្រប់គ្រង ទាំងនេះក៏ដោយសារការប្រឹងប្រែងធ្វើការនិងការចូលរួមយ៉ាងសកម្មរបស់គាត់។
លោក លីហូវ បានចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩។ ដោយសារតែការតាំងចិត្ត, ឆន្ទៈ និង ការធ្វើការងាររបស់គាត់ គាត់ក៏ត្រូវបានអ្នកគ្រប់គ្រងតំឡើងជាប្រធានគ្រូនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ម៉ៅសេទុង នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២២។
គាត់ពិតជាជឿទៅលើអំណាចនៃឆន្ទៈផងដែរ។ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ គាត់មិនដែលបោះបង់ចោលនោះទេ ដូចជាពាក្យស្លោកមួយថា “ឲតែមានឆន្ទៈ ប្រាកដជាមានមធ្យោបាយ។” នេះក៏ដោយសារលោកជាមនុស្សមានសុបន្តិនៅក្នុងជីវិត។
គាត់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកអប់រំនៅសាកលវិទ្យាល័យអាសុីអឺរ៉ុបនៅក្នុងឆ្នាំ ២០១៣, គាត់បានចូលរួមជាអ្នកធ្វើបទបង្ហាញនៅក្នុងកម្មវិធី (CamTESOL Teaching Conference) ដែលជាការជួបជុំ ចែករំលែកវីធីសាស្រ្តបង្រៀនដ៏ធំមួយប្រចាំឆ្នាំ។ ហើយ គាត់ក៏បានចូលរួមនៅក្នុងកម្មវីធី (Virtual VietTESOL) ផងដែរ។