លោក ហួត ម៉េងធូ បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគ្រូបង្រៀនផ្នែកភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីវិទ្យាស្ថានភាសាបរទេស។
ចាប់តាំងពីការចាប់ផ្តើមដំណើរការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មីក្នុងឆ្នាំ២០១៩ លោកហួត ម៉េងធូបានបម្រើការជាគ្រូបង្រៀនភាសាចិនក្រៅម៉ោង។ បន្ទាប់ពីចាកចេញអស់រយះពេលមួយឆ្នាំ នៅក្នុងឆ្នាំ២០២១ លោកបានត្រលប់មកវិញជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយពោរពេញដោយក្តីស្រលាញ់ ភាពជឿជាក់ និងក្តីរំភើប។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២លោកត្រូវបានតំឡើងតួនាទីជាប្រធានគ្រូផ្នែកភាសាចិន។ លោកមានជំនឿយ៉ាងមុតមាំថា ការសិក្សាភាសាចិនអាចធ្វើឲ្យជីវភាពប្រសើរឡើងតាមរយៈឱកាសការងារដ៏ទូលំទូលាយសម្រាប់អ្នកចេះភាសាចិនក្នុងប្រទេសកម្ពុជា។
