លោក ​Jake​​ ​បច្ចុប្បន្ន​ជា​នាយកកម្មវិធី​សិក្សា​នៃ​​មជ្ឈមណ្ឌល​ភាសា​​ ​​អេ​ ​អាយ​ ​អាយ​ ហើយ​កាតព្វកិច្ច​ចម្បង​របស់​គាត់​ ​គឺដើម្បីអភិវឌ្ឍកម្មវិធីសិក្សា​ ​តាមដានការបង្រៀន​របស់​លោកគ្រូ​ ​អ្នកគ្រូ​ ​និងរៀបចំ​វគ្គ​បណ្តុះបណ្តាល​ ​ឬ សិក្ខាសាលា​ ​ដែល​មាន​​ការ​ចូលរួម​​ពី​​ ​សំណាក់​​អ្នក​​អាណា​ព្យាបាល​​ ​សិស្សានុសិស្ស​​ ​លោកគ្រូ​​ ​​អ្នកគ្រូ​​ ​​និងបុគ្គលិក​​គ្រប់​ផ្នែក​​ទាំងអស់​​នៃ​​មជ្ឈមណ្ឌល​ភាសា​​ ​​អេ​​​ ​​អាយ​​ អាយ​​ ​​ក្នុង​​ទស្សនវិស័យ​​មួយ​​ដើម្បី​ឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ ឱ្យ​ទាន់​បណ្តា​​ប្រទេស​ជឿន​លឿន​ក្នុង​តំបន់​ ​នា​សតវត្ស​ទី២១នេះ។​​

លោក​ ​Jake​ ​ជា​ជនជាតិ​ហ្វីលីពីន​ ​ហើយ​គាត់​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ ជំនាញ​ភាសា​អង់គ្លេស​ ​ពី​សាកល​វិទ្យាល័យ​ ​Catanduances​ ​State​ ​ប្រទេស​ហ្វីលីពីន។​ ​មិនតែ​ប៉ុណ្ណោះ លោក​ក៏បាន​ទទួល​លិខិត​បញ្ជាក់ការសិក្សា​ជា​ច្រើន​ទៀត​ ​ដែល​ទាក់ទង​ក្នុងការ​អប់រំ​ ភាសា​ និងបច្ចេកវិទ្យា។​ គាត់ជាអតីត​  អ្នក​រៀបចំ​កម្មវិធី​របស់​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​។

ដោយ​មាន​បំណង​ប្រាថ្នា​ ​និងគោលដៅ​តែមួយ​ ​ជាមួយ​គណៈកម្មការ​សិក្សា​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​​ អាយ​ ​អាយ​ ​លោក​ ​Jake​ ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅក្នុង​​ការកាន់ទួនាទីជាអ្នកដឹកនាំ ដោយ​តាមរយៈ​ការបង្កើត​ ​សកម្មភាព​អប់រំ​ ​និងកម្មវិធីសិក្សា​ដែល​មាន​តម្លៃ​ និងគួរ​ឱ្យ​ចាប់អារម្មណ៍​ដែល​មានការ​ចូលរួម​ពី​សិស្សានុសិស្ស​ ​និងលោកគ្រូ​ ​អ្នកគ្រូ​ ​កន្លងមក។​ ​គាត់បាន​រំឭកខ្លួន​គាត់​ជានិច្ច​ថា​ ​“វាជាធម្មតា​ទេ​ក្នុងការ​ភ័យខ្លាច។​ ​ការភ័យខ្លាច​មានន័យថា​ ​ប្រហែល​ជាយើង​រៀប​ចំ​ធ្វើអ្វី​មួយ​ដោយ​ភាព​ក្លាហាន”​