Milcah Madlang-awa មកពីប្រទេសហ្វីលីពីន ហើយបច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគ្រូ បង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាសៀមរាប។ គាត់ចាប់ផ្តើមការងារស្ម័គ្រចិត្ត ជាគ្រូបង្រៀនភាសាអង់គ្លេស នៅតាមជនបទនៅខេត្តសៀមរាបតាំងពីក្មេង។ 

ការងារស្ម័គ្រចិត្តបានធ្វើឱ្យគាត់ដឹងថា គាត់មានឆន្ទៈក្នុងការ​បង្រៀន ដូច្នេះគាត់បាន ចាប់ផ្តើមអាជីពជាគ្រូបង្រៀនតាំងពីអាយុ ១៨ឆ្នាំ។ គាត់ជឿជាក់ថាការបង្រៀនអាចមានប្រសិទ្ធភាព ប្រសិនបើយើងបង្រៀនចេញពីបេះដូង។

គាត់បានចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេស នៅ Aii សាខាសៀមរាបនៅខែកក្កដា ឆ្នាំ២០២២ ។​ ជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត គាត់ត្រូវបានតម្លើងឋានៈជាប្រធានគ្រូបង្រៀនភាសាអង់គ្លេស នៅខែកញ្ញា ឆ្នាំ២០២៣។ ការបម្រើការងារនៅ Aii បានបំផុសគំនិតគាត់ ឱ្យបន្តតួនាទី ធំជាងមុនដើម្បីនាំមកនូវការផ្លាស់ប្តូរបែបវិជ្ជមានដែល អេ អាយ អាយ (Aii) ប្រាថ្នាចង់ឃើញនៅក្នុងប្រទេសកម្ពុជា។