លោក សាឡេះ មហាំម៉ាត់ណាសៀត កើត និងធំធាត់ក្នុងគ្រួសារមួយដែលជួបការលំបាកខ្លាំង។ ឪពុករបស់គាត់បានក្លាយជាជនពិការតាំងពីគាត់មានអាយុ 7 ឆ្នាំ។ គាត់បានស៊ូទ្រាំយ៉ាងខ្លាំងពេលនៅវ័យជំទង់ ហើយមិនដែលបោះបង់ការតស៊ូរៀនសូត្រដើម្បីអនាគតរបស់គាត់ឡើយ។ អាស្រ័យហេតុនេះ ទើបជីវិតរបស់គាត់បានវិវត្តទៅរកភាពល្អប្រសើរជារៀងរាល់ថ្ងៃ ក៏ដោយសារតែចំណេះវិជ្ជា ជាទ្រព្យគាប់ប្រសើរនេះឯង។ គាត់មានជំនឿយ៉ាងមុតមាំទៅលើការអប់រំដោយសារតែវាជាយាន្តដ៏សំខាន់ដែលបានផ្លាស់ប្តូរជីវិតគាត់ទៅជាមនុស្សម្នាក់ដូចដែលយើងបានឃើញសព្វថ្ងៃនេះ។
គាត់បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា Aii នៅថ្ងៃទី 08 ខែកក្កដា ឆ្នាំ 2019 ជាគ្រូបង្រៀនក្រៅម៉ោង។ មុនពេលចូលធ្វើការជាគ្រូបង្រៀន នៅAii គាត់មានបទពិសោធន៍បង្រៀន ភាសា អង់គ្លេសដល់សិស្សប្រហែល 4 ឆ្នាំ។ ស្របពេលដែលគាត់បានប្រឡូកចូលក្នុងវិស័យអប់រំ គាត់បានចូលរៀននៅវិទ្យាស្ថានភាសាបរទេស (IFL) ហើយបានជ្រើសរើសយក ជំនាញបរិញ្ញាបត្រអប់រំ និងទទួលបានពិន្ទុខ្ពស់លើការធ្វើតេស្តបង្រៀនសាកល្បងរបស់គាត់ (Teaching Practicum)។ ក្រោយមកគាត់បានក្លាយជាគ្រូពេញម៉ោងនៅសាលា Aii សាខាផ្សារថ្មី។ នៅទីនោះ គាត់បានរៀន និងទទួលបានការចង្អុលបង្ហាញយ៉ាងច្រើនអំពីសាលា Aii ក៏ដូចជាប្រព័ន្ធនិងរបៀបដែលសាលានេះដំណើរការ។ លើសពីនោះ នៅ Aii គាត់មានឱកាសរីកចម្រើន និងអភិវឌ្ឍវិជ្ជាជីវៈ ទាក់ទងនឹងអាជីពបង្រៀនរបស់គាត់។ ថ្នាក់រៀនរបស់គាត់ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើប ដែលទាំងអស់នេះ នេះជួយសម្រួលដល់គាត់ និងសិស្សរបស់គាត់ក្នុងការរៀនសូត្រ។ លើសពីនេះទៀត ក្នុងវគ្គសិក្សាទី ៧២កន្លងទៅ គាត់ បានធ្វើសិក្ខាសាលាមួយដែលផ្តោតលើការកែលម្អការបញ្ចេញសំឡេងសម្រាប់សិស្សផងដែរ។
ចាប់ពីវគ្គសិក្សាទី ៧៣ នេះតទៅលោក សាឡេះ មហាំម៉ាត់ណាសៀត ត្រូវបានដំឡើង ឋានៈជាប្រធានគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា Aii សាខាម៉ៅសេទុង។