កញ្ញា អុឹង មុយឡេង បច្ចុប្បន្នជាប្រធានផ្នែកគ្រូភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ។
កញ្ញាបានចាប់ផ្តើមធ្វើការជាគ្រូបង្រៀនភាសាចិនក្រៅម៉ោងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ ២០១៨។ តាមរយៈការខិតខំប្រឹងប្រែង ការលះបង់ និងចំណង់ចំណូលចិត្តជាច្រើនឆ្នាំ កញ្ញាត្រូវបានតែងតាំងជាប្រធានគ្រូផ្នែកភាសាចិន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ កញ្ញាជឿជាក់ថា ដរាបណាយើងមានឆន្ទៈក្នុងការខិតខំប្រឹងប្រែង នោះយើងនឹងបានជោគជ័យជាក់ជាមិនខាន។
កញ្ញា អុឹង មុយឡេង បានបញ្ចប់និងទទួលបរិញ្ញាបត្រផ្នែកគណនេយ្យ និងពន្ធដារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។