នាង​ខ្ញុំ​ឈ្មោះ​ ​ឃ្លីម​ ​ណាឡែន។​ នាង​ខ្ញុំ​ជា​សិស្ស​បញ្ចប់​បរិញ្ញាបត្រ័​ផ្នែក​អប់រំ​មក​ពី​វិទ្យាស្ថាន​ភាសា​បរទេស​ ​(អាយ​ ​អេហ្វ​ ​អិល)​ ​ក្នុង​ឆ្នាំ​២០១៦។​ នាង​ខ្ញុំ​បាន​ចាប់​ផ្តើម​អាជីព​ក្នុង​វិស័យ​អប់រំ​ចាប់​តាំងពី​ឆ្នាំ​២០១៥។​

នាង​​ខ្ញុំ​ត្រូវ​បាន​ទទួល​ធ្វើ​ជា​គ្រូ​បង្រៀន​ក្រៅ​ម៉ោង​នៅ​ ​មជ្ឈមណ្ឌល​ ​អេ​ ​អាយ​ ​អគារ​ ​ទួលគោក​ នៅ​ថ្ងៃទី០៦​ ​ខែកក្កដា​ ​ឆ្នាំ២០១៦។​ ​នាង​ខ្ញុំ​ត្រូវ​បាន​ឡើង​តំណែង​ជា​គ្រូ​បង្រៀន​ពេញ​ម៉ោង​ក្នុង​ឆ្នាំ២០១៦​ ហើយ​ ​ជា​ប្រធាន​គ្រូ​ក្នុង​ឆ្នាំ២០១៨។​ ​ក្នុង​នាម​ជា​អ្នក​អប់រំ​ម្នាក់​ ​នាង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​​ សិស្សានុសិស្ស​នីមួយៗ​សុទ្ធសឹង​តែ​មាន​ចំណុច​ពិសេស​ ​និងភាព​ខ្លាំង​រៀងខ្លួន។​ ​ដូច្នេះ​ ​លោកគ្រូ​ ​និង អ្នក​គ្រូគ្រប់​រូប​ ​ត្រូវ​តែ​ដើរ​ត្រសង​ជាមួយ​សិស្ស​ ​និង ជម្រុញ​ពួក​គាត់​ឲ្យ​ចេះ​បញ្ចេញ​ពី​សក្តានុពល​របស់​ពួក​គាត់។​ ​នាង​ខ្ញុំ​ពិត​ជា​មាន​ការ​ស្រលាញ់​ពេញចិត្ត​ជាមួយ​កម្មវិធីសិក្សា​កុមារ​ជាខ្លាំង​ ​ហើយ​ ពិត​ជា​ចង់​ឃើញ​ការ​រីក​ចម្រើន​របស់​ក្មេងៗ​ជាខ្លាំង។​