លោក ទួង ងូច បានចាប់ផ្តើមការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រូបង្រៀនភាសាក្រៅម៉ោងនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត លោកត្រូវបានផ្តល់តួនាទីជាគ្រូបង្រៀនពេញម៉ោងនៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

ខ្ញុំជឿជាក់នៅក្នុងការបង្រៀនដោយដើរតួធ្វើជាគំរូ។  តាមរយៈជំនឿខ្ជាប់ខ្ជួននេះ ខ្ញុំបានធ្វើការសង្កេត និងរៀនពីវិធីសាស្រ្តក្នុងការបង្រៀន។ ដូចពាក្យស្លោកមួយដែលខ្ញុំចូលចិត្តជាងគេគឺ “មនុស្សមិនខ្វល់ថាតើអ្នកចេះកម្រិតណានោះទេ ពួកគេគ្រាន់តែចង់ដឹងថាតើអ្នកយកចិត្តទុកដាក់ប៉ុណ្ណា” ដែលមានន័យថា

អ្វីដែលមនុស្សចង់ឃើញមិនមែនគ្រាន់តែជាចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគេចង់ដឹងពីរបៀបដែលអ្នកធ្វើទៅកាន់បុគ្គលដទៃ។

បច្ចុប្បន្ន ខ្ញុំមានតួនាទីជាប្រធានគ្រូ នៅសាខាផ្សាថ្មី ដែលតួនាទីនេះខ្ញុំទទួលបាននៅ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។