Sharmila Jeffrey បច្ចុប្បន្នមានតួនាទីជា អ្នកសម្របសម្រួលសាលាអន្តរជាតិ នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ គាត់មានបទពិសោធន៍ការងារជិតម្ភៃឆ្នាំមកហើយ នៅក្នុងសាលាអន្តរជាតិ ដោយមានជំនាញឯកទេសផ្នែក អប់រំកុមារតូច (Montessori) និងតម្រូវការអប់រំពិសេស / ការគាំទ្រការសិក្សា (Special Educational Needs/Learning Support) ។ ហើយគាត់ក៏មានការយល់ដឹងជ្រៅជ្រះអំពីវប្បធម៌ និងភាសាខ្មែរផងដែរ នៅពេលដែលគាត់បានមករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

គាត់ជឿជាក់យ៉ាងមុតមាំថា កុមារនឹងទទួលបានការរៀនសូត្រល្អបំផុត ប្រសិនបើពួកគេទទួលបានការណែនាំ ប្រសើរជាងទទួលបានការបញ្ជា។ កុមារទាំងអស់មានសមត្ថភាពឈានដល់សក្តានុពលពេញលេញរបស់ពួកគេ នៅពេលដែលមានការផ្តល់ការគាំទ្រ ជាជាងការបញ្ជាប្រាប់។ គាត់ជឿទៅលើពាក្យមួយឃ្លាដែលនិយាយថា «កុមារគ្រប់រូបគឺជាអំណោយដ៏វិសេសរបស់ព្រះ» ។ តាមរយៈការមើលឃើញទៅលើកូនទាំងពីររបស់គាត់ជារៀងរាល់ថ្ងៃ គាត់មានទំនុកចិត្តថា គាត់ និងក្រុមការងារ អេ អាយ អាយ នឹងដឹកនាំ បណ្តុះបណ្តាលក្មេងៗ ឱ្យដើរទៅតាមផ្លូវដ៏ល្អមួយសម្រាប់អនាគតរបស់ពួកគេ។