អ្នកគ្រូមានឈ្មោះ អ៊ូ សាំង។ អ្នកគ្រូ បានបញ្ចប់ការសិក្សាថ្នាក់ភាសាចិននៅកម្ពុជា ពី អនុវិទ្យាល័យ ហ៊ុន សែន ហេងដុង ក្នុងឆ្នាំ២០១២។ អ្នកគ្រូបានសិក្សាផ្នែករចនាស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន ប៉ុន្តែនាងបានសម្រេចចិត្តបោះបង់ការសិក្សានៅឆ្នាំទី ៣ ដោយសារបញ្ហាគ្រួសារ។
ក្រោយមកទៀតអ្នកគ្រូបានប្រឡូកខ្លួនទៅក្នុងពិភពការងារដោយប្រើប្រាស់ជំនាញភាសាចិនដែលខ្លួនមាន។ អ្នកគ្រូបានជួបប្រទះការលំបាកជាច្រើន ប៉ុន្តែអ្នកគ្រូបានសិក្សាពីបញ្ហាទាំនោះ និងព្យាយាមដោះស្រាយដោយខ្លួនឯង។ អ្នកគ្រូបានមកបម្រើការងារជា គ្រូបង្រៀនក្រៅម៉ោងថ្នាក់ភាសាចិន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១។ ដោយសារការមិនរាថយចំពោះឧបសគ្គ និងការចេះអភិវឌ្ឍន៍ខ្លួន អ្នកគ្រូបានតំឡើងឋានៈជាចាងហ្វាងផ្នែកកម្មវិធីសិក្សាថ្នាក់ភាសាចិន នៅក្នុងឆ្នាំ ២០២១។
ក្នុងនាមជាអ្នកអប់រំ អ្នកគ្រូ អ៊ូ សាំង ជឿជាក់យ៉ាងមុតមាំថា សិស្សទាំងអស់សុទ្ធតែមានទេពកោសល្យរៀងៗខ្លួន និងប្រកបដោយសក្តានុពលដ៏អស្ចារ្យ។ ហេតុដូច្នេះហើយគ្រូបង្រៀនគ្រប់រូប ត្រូវតែជ្រោមជ្រែងបើកផ្លូវ និងជួយសិស្សគ្រប់រូបឱ្យប្រឹងប្រែងដើម្បីឱ្យឈានដល់សក្តានុពលរបស់ពួកគេ និងអភិវឌ្ឍខ្លួន ទាំងផ្នែកអារម្មណ៍ និងសង្គមក្នុងដំណើរឆ្ពោះទៅអនាគត។ អ្នកគ្រូបានព្យាយាម និងខិតខំដើម្បីផ្លាស់ប្តូរជីវិតសិស្សគ្រប់រូបអោយក្លាយជាបុគ្គលម្នាក់ដ៏ល្អប្រសើរ។
