លោក ផាន់ ផានិតត្រូវបានតម្លើងតួនាទីជានាយករងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។ គាត់បានចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ២០១៨។ បន្ទាប់មកត្រូវបានតម្លើងតួនាទីជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង និងផ្លាស់ប្តូរមកសាខាចោមចៅនាដើមឆ្នាំ២០២២។ ដោយសារការប្តេជ្ញាចិត្ត ការស្រឡាញ់យកចិត្តទុកដាក់ក្នុងការពង្រឹងចំណេះដឹងដល់ក្មេងជំនាន់ក្រោយ គាត់កំពុងកាន់ដំណែងជានាយករងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។ ក្នុងគោលបំណងជួយអភិវឌ្ឍក្មេងជំនាន់ក្រោយ គាត់មានបំណងចង់ទុកកេរ្តិ៍ដំណែលដែលគាត់បានត្រួសត្រាយទុកឱ្យយុវជនជំនាន់ក្រោយ។ គាត់តែងតែខិតខំស្រាវជ្រាវ និងពង្រឹងភាពជាអ្នកដឹកនាំរបស់គាត់។ លើសពីនេះទៅទៀត គាត់ជឿជាក់ថាក្នុងសត្សវត្ស៍ទី២១នេះ កូនខ្មែរគួរតែប្រឹងប្រែង និងបន្តពង្រឹងជំនាញបច្ចេកវិទ្យារបស់ពួកគេថែមពីលើចំណេះដឹងនៅក្នុងសាលារៀន។ ហេតុផលនេះហើយទើបលោក ផាន់ ផានិតបានប្តេជ្ញាចិត្តបូកផ្សំបច្ចេកវិទ្យាជាមួយនឹងការសិក្សារៀនសូត្រដើម្បីជាជំនួយដល់កូនខ្មែរជំនាន់ក្រោយ។