បច្ចុប្បន្ន លោក ឆែម ផាន់ណេត ជាប្រធានលេខាធិការសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ គាត់បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាលេខាធិការសិក្សា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ ។

ពេញមួយអាជីពរបស់គាត់ជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គាត់គឺជាលេខាធិការសិក្សា ដែលឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្របន្ថែម នូវអ្វីថ្មីៗ។ គាត់ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសាលា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឱ្យធ្វើជាលេខាធិការសិក្សា ឆ្នើម ប្រចាំឆ្នាំ ២០១៩ ។

ដោយសារតែការលះបង់ ការតាំងចិត្ត អត់ធ្មត់ និងភាពស្មោះត្រង់ក្នុងការងារ លោកត្រូវបានតែងតាំងជាប្រធានលេខាធិការសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅសាខាជ្រោយចង្វា នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១។
លេខទូរសព្ទទំនាក់ទំនង៖
Email: phanneth.chhem@aii.edu.kh
Tel: 095 913 742