លោក ពៅ ពន្លក បាន បញ្ចប់ ថ្នាក់ បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង នៅ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ។

លោក ពៅ ពន្លក បាន ចូល បម្រើ ការងារ នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង ជា លេខាធិការ អប់រំ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤។ ក្នុង អំឡុង ពេល បំពេញ ការងារ គាត់ គឺជា បុគ្គលិក ដែល ធ្វើការ រហ័ស រហួន និងមាន ភាព វ័យឆ្លាត ក្នុងការ ដោះស្រាយ ការងារ ទៀតផង។

ក្រោយមក លោក ក៏ត្រូវ បាន ផ្លាស់ប្ដូរ ទៅកាន់ សាខាចាក់អង្រែ នៅ ចុងឆ្នាំ២០១៥។ នៅខណៈពេល នោះ ដោយ សារ តែ មាន ការខិតខំ ប្រឹងប្រែង ធ្វើការ យ៉ាង យកចិត្ត ទុកដាក់ គាត់ ត្រូវបាន គណៈ គ្រប់គ្រង ជ្រើសរើស ជា លេខាធិការ ឆ្នើម ម្នាក់ សម្រាប់ សាខាចាក់អង្រែ។

បន្ទាប់ ពីធ្វើការ វាយ តម្លៃ លើ ការងារ រួចមក គណៈ គ្រប់គ្រង មជ្ឈមណ្ឌលភាសា អេ អាយ អាយ បាន ឃើញ ថា គាត់ មាន ស្នាដៃល្អ ថែមទាំង មាន ភាព អត់ធ្មត់ ម៉ឹងម៉ាត់ ម៉ត់ចត់ ស្មោះត្រង់ និងច្បាស់លាស់ ក្នុង ការងារ នោះ លោក ពៅ ពន្លក ក៏ត្រូវបាន គេ តម្លើង ដំណែង ទៅជា ប្រធាន ផ្នែក លេខាធិការ អប់រំ នៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ចាក់អង្រែ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ ពេលនេះ។