អ្នកនាង ចាំ រតនា មានតួនាទីជានាយករង នៅមជ្ឈមណ្ឌលភាសាអេ អាយ អាយ នាពេលបច្ចុប្បន្ននេះ។
បើនិយាយពីប្រវត្តិនៃការសិក្សារបស់គាត់វិញ គាត់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ឯកទេសអប់រំភាសាអង់គ្លេស នៅឆ្នាំ ២០១៨។នៅពេលដែលគាត់រៀននៅសាកលវិទ្យាល័យ គាត់គឺជាសិស្សឆ្នើមម្នាក់នៅក្នុងថ្នាក់។គាត់មានភាពរួសរាយរាក់ទាក់ និង ជួយយកអាសារមិត្តរួមថ្នាក់ផងដែរ។ហេតុដូច្នេះគាត់តែងតែបានជួយជ្រោមជ្រែងមិត្តរួមថ្នាក់ដែលបានជួបប្រទះនឹងឧបសគ្គការសិក្សានានាតាមដែលគាត់អាចធ្វើបានផងដែរ។នេះជាហេតុធ្វើអោយគាត់មានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់គ្រប់ៗគ្នា។
អ្នកនាង រតនា បានបំពេញតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង នៅមជ្ឈមណ្ឌលភាសាអេអាយអាយ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៨។ជាមួយនឹងបទពិសោធនៃការបង្រៀនបីឆ្នាំនេះ គាត់បានបង្រៀនសិស្សសឹងតែគ្រប់កម្រិតទាំងអស់ រួមទាំងសិស្សប្រភេទខុសៗគ្នា។លើសពីនេះទៅទៀតគាត់ក៏បានប្រើប្រាស់វិធីសាស្រ្តបង្រៀនខុសៗគ្នា ដើម្បីបង្កើតបរិយាកាសរីករាយនៅក្នុងថ្នាក់រៀនសម្រាប់សិស្សរបស់គាត់ផងដែរ។ដោយសារតែការបង្រៀនដែលប្រកបដោយវិជ្ជាជីវៈរបស់អ្នកគ្រូ គាត់ក៏បានក្លាយទៅជាគ្រូដែលឆ្នើមម្នាក់នៅចុងឆ្នាំ២០២១។បន្ទាប់ពីអ្នកគ្រូបានបំពេញការងារមួយឆ្នាំ អ្នកគ្រូត្រូវបានអញ្ចើញអោយចូលរួមបំពេញការងារក្នុងក្រុមថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលភាសាអេអាយអាយក្នុងឆ្នាំ២០១៩ តែវាមិនទាន់ជាពេលវេលាដែលសាកសមសម្រាប់គាត់ គាត់ក៏បានបដិសេធសំណើរនេះ។ក្រោយមកទៀតដោយសារតែការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និង ការចូលរួមរាល់សកម្មភាពរបស់សាលាយ៉ាងសកម្ម គាត់ក៏បានផ្តល់ឱកាសម្តងទៀតដើម្បីចូលរួមក្នុងក្រុមថ្នាក់ដឹកនាំ និងត្រូវបានតម្លើងតួនាទីជាប្រធានគ្រូនៅមជ្ឈមណ្ឌលភាសាអេអាយអាយ សាខាម៉ៅសេទុង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ដោយសារតែជាមួយនឹងជំនាញភាពជាអ្នកដឹកនាំ វិជ្ជាជីវៈ និងការប្តេជ្ញាចិត្តរបស់គាត់ អ្នកនាងត្រូវបានតែងតាំងជានាយករងសាខា នៅសាខាម៉ៅសេទុង នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២។
អ្នកនាងជឿជាក់ថា រាល់កុមារទាំងអស់សាមសមក្លាយជាជ័យលាភី តែត្រូវអោយលោកគ្រូ អ្នកគ្រូកុំបោះបង់ពួកគាត់ និង យល់ពីតម្លៃនៃការផ្សាភ្ជាប់ទំនាក់ទំនង រួមទាំងទទូចព្យាយាមអោយពួកគាត់ក្លាយទៅជាអ្នកដែលល្អបំផុតដែលពួកគាត់អាចធ្វើបាន។