បច្ចុប្បន្ន លោកស្រី ទូច រតនា កំពុងកាន់តំណែងជានាយិការងនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។

លោកស្រី រតនា ជឿជាក់លើការអប់រំ។គាត់បានចាប់ផ្តើមអាជីពដំបូងជាគ្រូបង្រៀនភាសាអង់គ្លេស។ អំឡុងពេលបង្រៀន គាត់បានសាងសមិទ្ធផលធំៗជាច្រើនក្នុងការងាររបស់គាត់។ គាត់មានមហិច្ចតាចង់បង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ដើម្បីសំរេចចក្ខុវិស័យនេះ គាត់បានបន្តការសិក្សា និង អនុវត្តចំនេះដឹង នឹង ជំនាញក្នុងការងាររបស់គាត់។ ក្នុងឆ្នាំ2020 គាត់បានទទួលអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសនូវេលសេឡង់ផ្នែក បង្រៀនភាសាអង់គ្លេស។ បន្ទាប់ពីបព្ចាប់ការសិក្សា គាត់បានចូលបំរើការងារនៅសាកលវិទ្យាល័យអន្តរជាតិមួយកន្លែង ហើយត្រូវបានតំឡើងតំនែងពីគ្រូ ទៅជានាយិកាថ្នាក់សិក្សាឆ្នាំមូលដ្ឋាន។

អ្នកស្រី រតនា បានចូលរួមជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅដើមខែវិច្ឆិកា ឆ្នាំ2022។

ដោយមានជំនាញទំនាក់ទំនងល្អ និង បទពិសោធន៍ជាច្រើនក្នុងការបង្រៀន គាត់សង្ឃឹមយ៉ាងមុតមាំក្នុងការអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។