លោក Royd I. Guyon មកពីប្រទេសហ្វីលីពីន ហើយបច្ចុប្បន្នលោកគឺជាប្រធានគ្រូ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប។

លោកបានចាប់ផ្តើមអាជីពជាគ្រូបង្រៀនពេញម៉ោង នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ ដោយមានជំនាញវិជ្ជាជីវៈ ការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្ត លោកត្រូវបានដំឡើងឋានៈជាប្រធានគ្រូ នៅឆ្នាំ២០២០។

ក្នុងនាមជាអ្នកអប់រំ និងជាឪពុកម្នាក់ លោកជឿជាក់ថា ខ្លឹមសារពិតប្រាកដនៃការបង្រៀន គឺជាការលើកទឹកចិត្ត និងណែនាំកុមារ ឱ្យមានក្តីស្រមៃ ហើយឈោងចាប់ក្តីស្រមៃនោះមិនថាពួកគេជួបប្រទះអ្វីក៏ដោយ។