បច្ចុប្បន្ន លោក ស៊ុន សំអាត ជាប្រធានលេខាធិការសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស ពីវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ ក្នុងឆ្នាំ២០១៤។លោកបានចាប់ផ្តើមអាជីពជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ។

ដោយសារការខិតខំប្រឹងប្រែងធ្វើការ ការលៈបង់ ការតាំងចិត្ត និងភាពស្មោះត្រង់លោកត្រូវបានតែងតាំងជា នាយករងសាខា​ក្នុងវិច្ឆិកា ឆ្មាំ២០១៩។ បន្ទាប់ពីធ្វើការជានាយករងសាខាបានរយៈពេល៣ខែ លោកត្រូវចាត់តាំងឱ្យទៅគ្រប់គ្រងសាខាថ្មីក្នុងតួនាទីជា នាយកសាខាពីខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២២។

ដោយសារតែប្រវត្តិធ្វើការងារកន្លងមកក្នុងស្ថាប័នអប់រំ និងការតាំងចិត្តក្នុងការអភិវឌ្ឍវិស័យអប់រំ គាត់ត្រូវបានជ្រើសរើសដោយគណៈគ្រប់គ្រង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងតួនាទីជាប្រធានលេខាធិការកម្មវិធីសិក្សានៅសាខាម៉ៅសេទុង នៅថ្ងៃ១០ ខែសីហា ឆ្នាំ២០២២។