អ្នកនាង ញ៉េស សៅកញ្ញារី បច្ចុប្បន្នកំពុងបម្រើការងារ ជាប្រធាន​ គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសាបរទេស អេអាយអាយ សាខាចោមចៅ។ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ TESOL នៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងឆ្នាំ ២០២០។នាងគឺជាមនុស្សម្នាក់ដែលមានការតាំងចិត្តខ្ពស់ក្នុងការធ្វើការងារជាមួយមនុស្សផ្សេងៗគ្នា និងពូកែដោះស្រាយបញ្ហាទូទៅបានយ៉ាងល្អ ទាំងអស់នេះហើយដែលអាចធ្វើឲ្យនាងមានកំលាំងចិត្តក្នុងការបំពេញការងារបានយ៉ាងរលូន។ នាងតែងតែចង់ឲ្យបុគ្គលិកគ្រប់ៗគ្នាមកធ្វើការប្រកបដោយភាពរីករាយនិងផលិតភាពខ្ពស់។​ ​ដោយសារតែការស្រលាញ់និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីជាគ្រូពេញម៉ោង ចាប់តាំងពីឆ្នាំ ២០១៨​ មក ពេលនេះនាងត្រូវបានផ្តល់តួនាទីជាប្រធានគ្រូបង្រៀននៅចុងឆ្នាំ ២០២០នេះ ។​ ការប្តេជ្ញាចិត្ត ការលះបង់និងការតស៊ូដ៏រឹងមាំរបស់នាងគឺជាគន្លឹះដែលនាំនាងឲ្យសម្រេចបាននូវសមិទ្ធិផលនាពេលសព្វថ្ងៃនេះ។