លោក ម៉ន សេងងីម បច្ចុប្បន្នគឺជាប្រធានលេខាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែក អង់គ្លេសទំនាក់ទំនង ពីសកលវិទ្យាល័យ ន័រតុន។ លោកចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងមុខដំណែងជា លេខាធិការកម្មវិធីសិក្សា តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មកម្លេះ។
អំឡុងពេលដែលប្រកបការងារជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកគឺជាបុគ្គលិកម្នាក់ដែលខិតខំប្រឹងប្រែងធ្វើការ និងចេះយកអាសារ។ លោកក៏ត្រូវបានគណៈគ្រប់គ្រង ជ្រើសរើសជា លេខាធិការឆ្នើម ប្រចាំឆ្នាំ ២០១៧ និង២០១៨។
ដោយមើលឃើញពីការលះបង់ ការប្តេជ្ញាចិត្ត ភាពអត់ធ្មត់ និងភាពស្មោះត្រង់ក្នុងការបំពេញការងារ លោកក៏ត្រូវបានតំឡើងតួនាទីជា ប្រធានលេខាធិការកម្មវិធីសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។
អាចទំនាក់ទំនងគាត់តាមរយៈ៖
អ៊ីមែល៖ mornsengngim@aii.edu.kh
លេខទំនាក់ទំនង៖ 061 700 280