លោក ហាក់ សីហា បច្ចុប្បន្នគឺជាប្រធានលេខាធិការអប់រំនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី។
កើតក្នុងខែសីហា ឆ្នាំ១៩៩៤ និងបានចូលបម្រើការងារនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ ដែលមានតួនាទីជាលេខាធិការអប់រំម្នាក់ ទទួលបន្ទុកក្នុងការជួយសម្រួលកិច្ចការរដ្ឋបាលដល់ផ្នែកការិយាល័យសិក្សា។ ស្ថិតក្នុងអំឡុងពេលនៃការអនុវត្តការងារ លោកបានខិតខំប្រឺងប្រែងបំពេញការងាររបស់លោកយ៉ាងហ្មត់ចត់ ប្រកបដោយការប្ដេជ្ញាចិត្ត ការលះបង់ខ្ពស់ចំពោះការងារ។
ដោយមើលឃើញពីការលះបង់ ការប្តេជ្ញាចិត្ត ភាពអត់ធ្មត់ និងភាពស្មោះត្រង់ក្នុងការបំពេញការងារ លោកត្រូវបានតំឡើងតួនាទីជាប្រធានលេខាធិការអប់រំនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សព្វថ្ងៃលោកក៏មានទួនាទីជាលេខាផ្ទាល់របស់នាយកសាខា និងជាមន្ត្រីបុគ្គលិកផងដែរ។
លោកទទួលបានបរិញ្ញាបត្រផ្នែកភាសាអង់គ្លេសក្នុងឆ្នាំ២០១៧ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។