អ្នកនាង ឆាយ ស៊ីនេត កើតនៅក្នុងឆ្នាំ១៩៨២ នៅខេត្តកំពង់ចាម។ អ្នកនាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រសង្គមសាស្ត្រ និងមនុស្សសាស្រ្ត ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០០៧។
អ្នកនាង ឆាយ ស៊ីនេត បានចាប់ផ្តើមការងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងឆ្នាំ2008 ជាបុគ្គលិកកិច្ចការសិស្ស។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេល ១៤ឆ្នាំ ដែលអ្នកនាងបានបម្រើការងារជូនក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកនាងទទួលបានការដំឡើងតួនាទីជាបន្ដបន្ទាប់។ អ្នកនាងត្រូវបានផ្លាស់ប្តូរតួនាទីពីបុគ្គលិកកិច្ចការសិស្សទៅជាមន្រ្តីផ្តល់ព័ត៌មាន នៅផ្នែកការិយាល័យ ផ្តល់មាននៅក្នុងឆ្នាំ២០១០។ បន្ទាប់មកអ្នកនាងត្រូវបានផ្លាស់ប្តូរតួនាទីពី មន្ត្រីផ្តល់ព័ត៌មាននៃវិទ្យា-ស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅជាមន្ត្រីផ្តល់ព័ត៌មាននៃសាកលវិទ្យាល័យ ម៉េងលី ជេ.គួច នៅក្នុងឆ្នាំ២០១៤។ នៅក្រោយមកទៀតអ្នកនាងត្រូវបានដំឡើងតួនាទីទៅជាប្រធានផ្នែកការិយាល័យផ្តល់ព័ត៌មាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ អ្នកនាង ឆាយ ស៊ីនេតមានតួនាទី និងមានភារកិច្ចក្នុងការជួយមើលការខុសត្រូវ និងសម្របសម្រួលដល់ការិយាល័យផ្តល់ព័ត៌មានទាំង៨សាខា ទាំងសាខាតាមខេត្ត និងនៅភ្នំពេញផងដែរ។
អ្នកនាង ឆាយ ស៊ីនេត បានបំពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេល ១៤ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកោតសរសើរយ៉ាងស្មោះចំពោះអ្នកនាង ដែលលោកមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តការបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន ឱ្យទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ននេះ។