អ្នកស្រី នៅ សុជ្ជណា ជានាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសែនសុខ ដែល ជាស្ថាប័នអប់រំមួយដែលកំពុងឈានមុខនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកទៅលើ គុណភាព វិន័យ និង សេវាកម្ម។ គាត់មានទំនួលខុស និងគ្រប់គ្រងបុគ្គលិកគ្រប់ផែ្នក ការិយាល័យសិក្សា រក្សា គុណភាព ប្រតិបត្តិការទូទៅ និងកិត្តិសព្ទសាលា ហើយធានានូវសុវត្ថិភាព បរិស្ថានល្អ សម្រាប់បុគ្គលិក និង សិស្សានុសិស្សទាំងអស់។ គាត់មានផែនការ និងដាក់លក្ខខណ្ឌ ត្រឹមត្រូវសម្រាប់បុគ្គលិក ដើម្បីសម្រេចបាន ភាពជោគជ័យ របស់ពួកគេ។
អ្នកស្រី បានទទួលវបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០២២ និងសញ្ញាបត្រ TESOL, AYC Thailand ក្នុងឆ្នាំ២០១៥ ព្រមទាំង បរិញ្ញាបត្រអប់រំ ពីវិទ្យាស្ថានភាសាបរទេស ក្នុងឆ្នាំ២០០៦។ គាត់ក៏បានទទួលសញ្ញាបត្រ ក្នុងវគ្គសិក្សាថ្មីៗ ដែលជាវគ្គបណ្ដុះ បណ្ដាល និងការសិក្សា អប់រំជាច្រើន។
គាត់បានបម្រើ ការងារជាអ្នកអប់រំ អស់រយៈពេល ជិត១៧ឆ្នាំ។ គាត់បានចាប់ផ្ដើមការងារ ជាគ្រូបង្រៀន ក្រៅម៉ោង នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ២០០៦។ យោងតាម គុណសម្បត្តិ ការបញ្ចេញសមត្ថភាព ការតាំងចិត្ត និងការខិតខំ ប្រឹងប្រែង គាត់ត្រូវបាន តម្លើងតួនាទី ជាគ្រូពេញម៉ោងក្នុងឆ្នាំ២០០៧ ហើយបានក្លាយជា ប្រធានគ្រូ ក្នុងឆ្នាំ២០០៩ និងជានាយិការង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ ក្នុងឆ្នាំ២០១៥។