កញ្ញា សាន សុដានិក ថ្មីៗនេះត្រូវបានតំឡើងតួនាទីជាប្រធានគ្រូភាសាថៃ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង។ នាងជឿជាក់យ៉ាងមុតមាំថាការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោកបាន។
កញ្ញា សាន សុដានិក បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកអប់រំជំនាញទំនាក់ទំនងវិជ្ជាជីវៈ និងអក្សរសាស្ត្រថៃ ពីវិទ្យាស្ថានភាសាបរទេស (IFL)នៅឆ្នាំ២០១៩។
ពេលនាងរៀននៅសកលវិទ្យាល័យ នាងជាសិស្សពូកែម្នាក់ ហើយបានទទួលអាហារូបករណ៍ពីអង្គការក្រៅរដ្ឋាភិបាលមួយដោយមានការជួយបង់ប្រាក់សម្រាប់ការសិក្សារបស់នាង។ លើស ពី នេះ ទៅ ទៀត ដោយ សារ តែ ការខិតខំប្រឹងប្រែង និង ការ ប្ដេជ្ញា ចិត្ត របស់ នាង នាង ទទួល បាន ឱកាស សម្រាប់ កម្មវិធី ផ្លាស់ ប្តូ រ ប្រទេស ថៃ ច្រើន ដង ជា តំណាង ដេប៉ាតាម៉ង់របស់ នាង ។ ហើយវាគឺជាឱកាសមួយដើម្បីចងសម្ព័ន្ធភាពជាមួយមនុស្សមកពីមជ្ឈដ្ឋានចម្រុះជុំវិញពិភពលោក និងយល់ពីវប្បធម៌ និងបទពិសោធន៍របស់ពួកគេ។
នាងបានបម្រើការងារក្នុងវិស័យឯកជន និងធនាគារតាំងពីឆ្នាំ 2018។ ដោយសារតែការខិតខំប្រឹងប្រែងរបស់នាង នាងបានទទួលពានរង្វាន់ពីធនាគាររបស់នាង។ នាងគឺជាមនុស្ស រួសរាយ រាក់ទាក់ មានបុគ្គលិកលក្ខណៈ បើកចំហ ជាមួយ នឹង ការ លេងសើច និង ទំនាក់ទំនង ល្អជាមួយមនុស្ស។ ដោយសារតែនាងស្រលាញ់ការបង្រៀន និងការអប់រំ នាងបានសម្រេចចិត្តលាឈប់ពីការងារ ហើយឈានជើងចូលវិស័យអប់រំនៅមជ្ឈមណ្ឌលភាសា Aii ក្នុងឆ្នាំ 2022។
នាងបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា Aii ជាគ្រូបង្រៀនភាសាថៃក្រៅម៉ោង នៅខែឧសភា ឆ្នាំ 2022។ ដោយសារការខិតខំប្រឹងប្រែង ក្នុងការងារ ការតាំងចិត្ត និងការលះបង់ នាងត្រូវបានតែងតាំងជាប្រធានគ្រូភាសាថៃ នៅថ្ងៃទី 01 ខែតុលា ឆ្នាំ 2022។ នាងជឿជាក់ថា មានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតមនុស្សបាន ដូចការលើកឡើងរបស់ Malala Yousafzai “សិស្សម្នាក់ គ្រូបង្រៀនម្នាក់ ប៊ិចមួយ និងសៀវភៅមួយក្បាលអាចផ្លាស់ប្តូរពិភពលោកបាន”។