កញ្ញា សុខ សុផល គឺជា នាយិការរង នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា ចាក់អង្រែ។ កញ្ញា សុផល ទទួល បន្ទុក មើលការខុសត្រូវ ទៅលើ ការរៀបចំ ផែនការ ផ្តល់ជំនួយ និងវាយតម្លៃ ការ បំពេញការងារ របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ទាំងអស់ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សាថ្មី។

កញ្ញា សុផល បានចូលបម្រើ ការងារ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ កាលពី ចុងឆ្នាំ២០១៥ ក្នុង តំណែង ជា លេខាធិការ ប្រតិបត្តិ នៃ ការិយាល័យ អគ្គនាយក អប់រំ និងទំនាក់ទំនង។ ដោយសារតែ ការប្តេជ្ញា ចិត្ត និងការបំពេញ ការងារ បានល្អ ប្រសើរ ក្នុងឋានៈ ជាលេខាធិការ ប្រតិបត្តិ រយៈពេល ៩ខែ កញ្ញា សុផល ក៏ត្រូវ បាន តំឡើង តួនាទី ជាអ្នក សម្រប សម្រួល អ្នកគ្រូ ជំនួយការ នៅក្នុងឆ្នាំ២០១៦។ នៅក្នុងឆ្នាំ២០១៦ ដដែល នេះ ដែរ កញ្ញា សុផល ក៏ត្រូវបាន តំឡើង តួនាទី ម្តងទៀត ជា ប្រធានគ្រូ។ ក្នុងខែមេសា ឆ្នាំ២០១៩ កញ្ញា សុផល ត្រូវបាន តំឡើង តួនាទី ជា នាយិការរង នៅសាខាផ្សាថ្មី។

កញ្ញា សុផល បានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ ផ្នែកបង្រៀន ភាសា អង់គ្លេស (TESOL) ពី សាកលវិទ្យាល័យ បញ្ញាសាស្រ្ត កម្ពុជា (PUC) នៅក្នុងឆ្នាំ២០១៥។