ខ្ញុំឈ្មោះខឹម សុភាពជាប្រធានលេខាធិការនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅសាខាទួលគោក។ ខ្ញុំបានចាប់ផ្តើមបម្រើការងារជាលេខាធិការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ២០១៥។ ដោយសារតែការលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត និងការប្តេជ្ញា ព្រមទាំងការយកចិត្តទុកដាក់ចំពោះការងារ ខ្ញុំក៏ត្រូវបានគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ តម្លើងតួនាទី ជាប្រធាន លេខាធិការក្នុងឆ្នាំ២០១៨។
ខ្ញុំបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ឯកទេសខាងបង្រៀនភាសា អង់គ្លេសជាភាសាទី២ក្នុងឆ្នាំ២០១៤។