ថ្មីៗនេះ​លោក​ ​ផូ​​ ​សុផេន​ ​បាន​តំឡើង​ជា​អនុប្រធាន​នាយក​សាខា​នៅ​ ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ អាយ​ ​អាយ​ ​សាខា​ទួលគោក​ ​ដែល​ជា​ ​មជ្ឈមណ្ឌល​អប់រំ​ឈានមុខ​គេ​ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​មួយ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មជ្ឈ​មណ្ឌល​អប់រំ​មួយ​នេះ​ផ្តោត​សំខាន់​លើ​ ​គុណភាព​ វិន័យ​ ​និង​ ​សេវាកម្ម។​

លោក​​ ​ផូ​ ​សុផេន​ ​បាន​ចាប់​ផ្តើម​អាជីព​របស់​ខ្លួន​ក្នុង​វិស័យ​អប់រំ​នៅ​ឆ្នាំ ​២០០០ និង​នៅ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ២០០៨​ ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ពេញម៉ោង។​ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ ​ការ​យកចិត្ត​ទុក​ដាក់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ​ភាព​រោះ​រាយ​រាក់​ទាក់​ ភាព​ប្រុង​ប្រយ័ត្ន​ ​និង​បទពិសោធន៍​ ​លោក​ ​ផូ​ ​សុផេន​ ​ត្រូវ​បាន​តំឡើង​ឋានៈ​ជា​ ប្រធាន​គ្រូ​បង្រៀន​នៅ​ឆ្នាំ​ ២០១៤​ ​និងបន្ទាប់​មក​ជា​ជំនួយការ​នាយក​កិច្ចការ​សិស្ស​នៅ​ឆ្នាំ២០១៥។​

លោក​ ​ផូ​ ​សុផេន​ ​បាន​ទទួល​បរិញ្ញាបត្រ​ផ្នែក​អប់រំ​ក្នុង​ការ​បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសា​បរទេស​ ពី​សាកល​វិទ្យាល័យ​កម្ពុជា។​