អ្នកនាងអេង សុពង្សលក្ខិណា ជានាយិការងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី។

អ្នកនាងអេង សុពង្សលក្ខិណា បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅខែតុលា ឆ្នាំ២០១៥ ជាគ្រូបង្រៀនក្រៅម៉ោង ថ្នាក់ភាសាចិន។ ដោយសារតែការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ក្នុងការបំពេញការងារដ៏ល្អឥតខ្ចោះរបស់គាត់ និងជាពិសេសគាត់ថែមទាំងទទួលបានពានរង្វាន់គ្រូឆ្នើមប្រចាំឆ្នាំ គាត់ត្រូវបានដំឡើងឋានៈជាប្រធានគ្រូ ផ្នែកភាសាចិននៅឆ្នាំ២០១៩។ នាពេលបច្ចុប្បន្ននេះគាត់គឺជានាយិការង នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី។

អ្នកនាងអេង សុពង្សលក្ខិណា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៨។ លើសពីនេះទៅទៀត គាត់ក៏ទទួលបានវិញ្ញាបនបត្រ TESOL ពីThe INTESOL Worldwide, ALAPពីចក្រភពអង់គ្លេសនៅឆ្នាំ2019ផងដែរ។