កញ្ញា មាស ស្រីល័ក្ខណ៍ គឺជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសនៅមជ្ឍមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ។ គាត់ចូលរួមចំណែកក្នុងវិស័យអប់រំអស់រយៈពេល៨ឆ្នាំមកហើយ។ ក្នុងនាមជាអ្នកអប់រំមួយរូប នាងជឿថាក្មេងម្នាក់ៗប្រៀបដូចជាដុំផ្គុំរូបដែលមានលក្ខណៈពិសេសខុសៗគ្នា ហើយពួកគេគួរតែទទួលបានការអប់រំយកចិត្តទុកដាក់ទាំងផ្នែកចំណេះដឹង ព្រមទាំងផ្នែកសុខភាពផ្លួវចិត្តផងដែរ។

កញ្ញាបានចូលបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅមជ្ឍមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ​ ក្នុងខែមិថុនា ឆ្នាំ២០២២។ ដោយមានបទពិសោធន៍ក្នុងការបង្រៀនច្រើនឆ្នាំ ការតស៊ូប្រឹងប្រែង ការប្តេជ្ញាចិត្ត រួមផ្សំជាមួយការចូលរួមសហការជួយស្ថាប័ន គាត់បានត្រូវតម្លើងតួនាទីជាប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

ដោយសារតែគាត់ជាសិស្សឆ្នើមមួយរូបទាំងនៅវិទ្យាល័យនិងសកលវិទ្យាល័យ ទើបគាត់ប្រឡងជាប់បាក់ឌុបទាំងវ័យ១៦ឆ្នាំ ព្រមទាំងទទួលបានអាហារូបករណ៍ពីក្រសួងអប់រំយុវជន និងកឡា។ គាត់បានទទួលបរិញ្ញាបត្រភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងពីសកលវិទ្យាល័យវេស្ទើន ក្នុងឆ្នាំ២០១៤។

កញ្ញាប្តេជ្ញាចិត្តនឹងជួយលើកស្ទួយវិស័យអប់រំ ក៏ដូចជាជួយបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះតស៊ូកុំបោះបង់អ្វីមួយដោយងាយៗ និង​ក្រើនរម្លឹកថាភាពបរាជ័យគឺជារឿងធម្មតា វាជាជណ្តើរដែលជួយឲ្យយើងឈានទៅរកជ័យជម្នះនៅថ្ងៃមុខ។

“ចំណេះដឹងជួយឲ្យយើងយល់ពីអ្វីដែលខ្លួនធ្លាប់បានយល់កន្លងមក ហើយវាជួយបង្ហាញឲ្យយើងមើលឃើញវិធីសាស្ត្រថ្មីៗផ្សេងទៀត។” — ដូរីស ឡេស្ស៍ស៊ីង