អ្នកនាង ពេញ ស្រីលក្ខណ៍ បច្ចុប្បន្នកំពុងបម្រើការងារជាប្រធានគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។ ក្នុងឆ្នាំ២០១៧ អ្នកនាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ (TEFL) ហើយបានចាប់ផ្តើមដំណើរជីវិតក្នុងអាជីពជាគ្រូបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ។ អ្នកនាង ស្រីលក្ខណ៍ បានចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទ CamTESOL ដែលជាសន្និសីទភាសាអង់គ្លេសអន្តរជាតិប្រចាំឆ្នាំនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២០។ ដោយសារតែការបំពេញការងារបានល្អប្រសើ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានដំឡើងតួនាទីរបស់ កញ្ញា ស្រីលក្ខណ៍ ជាប្រធានគ្រូបង្រៀននៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២។
សុឆ្ឆន្ទៈ និងជំនឿចិត្តរបស់គាត់ទៅលើការអប់រំ ជំរុញឱ្យអ្នកនាង ស្រីលក្ខណ៍ ក្លាយទៅជាមនុស្សម្នាក់ដូចបច្ចុប្បន្ននេះ។ ដូច្នេះហើយ គាត់បានប្ដេជ្ញាចិត្តថានឹងប្រើប្រាស់តួនាទីរបស់ខ្លួននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដើម្បីលើកទឹកចិត្ត និងបំផុសគំនិតសិស្សានុសិស្សឱ្យយកចិត្តទុកដាក់លើការសិក្សា ដើម្បីឈានទៅដល់ការសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យក្នុងជីវិតរបស់ខ្លួន។