ដោយសារតែស្រឡាញ់ខាងផ្នែកបង្រៀន នាងខ្ញុំបានចូលធ្វើជាគ្រូបង្រៀនក្រៅម៉ោងនៅមជ្ឈមណ្ឌលភាសាអេអាយអាយកាលពីខែ8 2018 ហើយមិនយូរប៉ុន្មានក៏ក្លាយជាប្រធានគ្រូនៅមជ្ឈមណ្ឌលភាសាអេអាយអាយសាខាទួលគោកកាលពីថ្ងៃទី 15 ខែ 1 ឆ្នាំ 2020។
ក្នុងនាមខ្ញុំជាប្រធានគ្រូភាសាចិន ខ្ញុំជឿជាក់ថាការរៀនភាសាចិនមិនពិបាករៀនដូចពាក្យចចាមអារ៉ាមនោះទេ ភាសាចិនងាយស្រួលរៀនដូចភាសាដទៃទៀតដែរ សំខាន់ឲ្យតែបុគ្គលម្នាក់ៗ ដាក់ចិត្តដាក់កាយចង់រៀនចង់ចេះ។