អ្នកស្រី​ ​សំអាត​ ​ស្រីមុំ​ ​មានតួនាទី​ជានាយិការងនៅមជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ សាខា​ផ្សារថ្មី។​ ​

អ្នកស្រីបាន​ចាប់ផ្តើមបម្រើការងារ​នៅ​នៅមជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងឆ្នាំ២០១៤។អ្នកស្រីត្រូវបានតម្លើងតួនាទីជាលេខាធិការប្រតិបត្តិក្នុងឆ្នាំ២០១៦។ ជាមួយនឹងការលះបង់ និងការប្តេជ្ញាចិត្តរបស់​អ្នកស្រី​ អ្នកស្រីត្រូវបានតំឡើងឋានៈជាប្រធានគ្រូហើយថ្មីៗនេះជានាយិការង។ អ្នកស្រីមានទំនួលខុសត្រូវចំពោះបញ្ហាការសិក្សាទាំងអស់​​ ការចុះឈ្មោះចូលរៀន គុណភាពការសិក្សា​និងបទពិសោធន៍ជាវិជ្ជមានចំពោះសិក្សានុសិស្សទាំងអស់។ អ្នកស្រីមានបទពិសោធន៍ក្នុងវិស័យអប់រំអស់រយះពេលជាង១០ឆ្នាំមកហើយ។ ដោយសារ​តែ​មាន​ការ​ស្រលាញ់​ចូលចិត្ត​ខ្លាំង​មក​លើ​វិស័យ​មួយនេះ​ អ្នកស្រីជឿជាក់​ថា​ អ្នកស្រីអាច​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទៅលើ​អនាគត​ក្មេងៗ​បាន។