លោក​ ​ភួង​ ​ថារិទ្ធ​ ​នាយកសាខា​ ​នៃមជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ទួលគោក​

លោក​ ​ភួង​ ​ថារិទ្ធ​ ​បាន​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ជាគ្រូ​បង្រៀន​ភាសា​ ​អង់គ្លេស​ក្រៅម៉ោង​ ​នៅ​ខែសីហា​ ​ឆ្នាំ២០០៦។​ ​នៅ​ខែមិថុនា​ ​ឆ្នាំ២០០៩​ លោក​បាន​សម្រេច​ចិត្តចូល​ ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ពេញម៉ោង​ ​ហើយ​នៅ​វគ្គ​សិក្សា​ដំបូង​ លោក​ត្រូវ​បាន​ជ្រើសរើស​ជា​លោក​គ្រូ​បង្រៀន​ឆ្នើម​ម្នាក់​ ​និងត្រូវ​បាន​ឡើង​តំណែង​ជា​ប្រធាន​គ្រូ​នៅ​ឆ្នាំ​ដដែល។​

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​បាន​សម្ភោធន៌​សាខាទីពីរ​របស់​ខ្លួន​ក្នុង​ខែមេសា​ ​ឆ្នាំ២០១៤​ នៅ​តំបន់​ទួលគោក​ ​លោក​ ​ភួង​ ​ថារិទ្ធ​ ​ត្រូវ​បាន​ឡើង​តំណែង​ជា​ ​នាយករង​ ទទួល​បន្ទុក​លើ​កិច្ច​ការងារ​និងប្រតិបត្តិការណ៌​ទូទៅ​ ​នៅ​សាខា​ទួលគោក​នោះ។​ ​នៅ​ខែមិនា​ ​ឆ្នាំ២០១៧​ លោក​ត្រូវ​បាន​ឡើង​តំណែង​ជា​ ​នាយក​សាខា​ ​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ទួលគោក។​

មុន​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​លោក​ ​ភួង​ ​ថារិទ្ធ​ ធ្លាប់​បំពេញ​ការងារ​ជា​មន្រ្តី​រដ្ឋបាល​ ​ជា​បុគ្គលិក​តំណាង​នៃ​សាកល​វិទ្យាល័យ​វេបស្ទើ​នៅ​ប្រទេស​ថៃ​ ជា​គ្រូ​បង្រៀន​កុំព្យូទ័រ​ ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ​ជា​បុគ្គលិក​ផ្តល់​ព័ត៌មាន​ ​និង​ជា​បុគ្គលិក​ការិយាល័យ​ នៅ​សាលា​រៀន​អន្តរជាតិ​ ​ពីរ​ផ្សេង​គ្នា​ ​អំឡុង​ឆ្នាំ១៩៩៩​ ​ដល់២០០៩។​

លោក​ ​ភួង​ ​ថារិទ្ធ​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​ផ្នែក​ការ​គ្រប់គ្រង​អាជីវកម្ម​ ​ពី​សាកល​វិទ្យាល័យ​ ន័រតុន។​ ​បច្នុប្បន្ន​ ​លោក​កំពុង​តែ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​ការ​គ្រប់គ្រង​អាជីវកម្ម។​