លោក ហុន វណ្ណថា កំពុងបម្រើការងារក្នុងតួនាទីជានាយករង នៅមជ្ឈមណ្ឌល ភាសា អេ អាយ សាខាសៀមរាប។ គាត់គឺជាបុគ្គលម្នាក់ក្នុងវិស័យអប់រំដែលប្រកបដោយបទពិសោធន៍ និងមានភាពប្រកួតប្រជែងជាមួយនឹងបទពិសោធន៍ការងារក្នុងវិស័យអប់រំ និងសង្គម។ គាត់បានបម្រើការងារក្នុងវិស័យអប់រំ អស់រយៈពេល ជាង ១៤ ឆ្នាំ មកហើយរាប់ចាប់ពីស្ថាប័នអប់រំភាសា ដល់កម្រិត សាកលវិទ្យាល័យ។
លោក ហុន វណ្ណថា បានចាប់ផ្តើមការងារជាប្រធានផ្នែកគ្រូបង្រៀននៃកម្មវិធីភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងខែធ្នូ ឆ្នាំ២០២២។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែង និងចំណេះដឹងទូលំទូលាយក្នុងវិស័យអប់រំ គាត់ត្រូវបានតំឡើងតួនាទីជានាយករង សម្រាប់សាខាសៀមរាប។
គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង និងផែនការអប់រំ និងបរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ជាភាសាបរទេស។ គាត់ក៏ទទួលបានវិញ្ញាបនបត្រ “ភាពជាអ្នកដឹកនាំ” ពីសាកលវិទ្យាល័យម៊ែលប៊ន នៃប្រទេសអូស្ត្រាលីផងដែរ។