​លោក​ ​ស៊ីម​ ​វណ្ណនី​ ​បាន​ចូលបម្រើ​ការងារ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ពេញម៉ោង​ ​កាលពី​ចុងឆ្នាំ២០១៧។​ ​ដោយសារ​មាន​បទពិសោធន៏​យូរឆ្នាំ​ក្នុង​វិស័យ​អប់រំ​ ​ការ​ប្ដេជ្ញាចិត្ត​ និងការ​លះបង់​ខ្ពស់​ ​លោកត្រូវ​បាន​តំឡើង​តួនាទី​ជា​ប្រធាន​គ្រូ​ភាសា​អង់គ្លេស​នៃ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ សាខា​ម៉ៅសេទុង។​

លោក​ ​ស៊ីម​ ​វណ្ណនី​ ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យាល័យ​ ​ជាតិ​គ្រប់គ្រង និងបរិញ្ញាបត្រ​ភាសា​អង់គ្លេស​សម្រាប់​ការ​បង្រៀន​ពី​វិទ្យាស្ថាន​ ​សហប្រតិបត្តិការ​អន្តរជាតិ​ ​កម្ពុជា។​