លោក ជួន វុទ្ធីរ៉ូ គឺជាប្រធានគ្រូភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេអាយអាយ សាខាម៉ៅសេទុង និងជាគណៈកម្មាការសាលាផងដែរ។
លោក ជួន វុទ្ធីរ៉ូ បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ពី សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១៥ មុខជំនាញបង្រៀនភាសាអង់គ្លេសជាភាសាបរទេស និង ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុខជំនាញសិក្សាអន្តរជាតិ ក្នុងឆ្នាំ ២០១៧។ គាត់បានចាប់ផ្តើមអាជីព ជាមួយមជ្ឈមណ្ឌលភាសា អេអាយអាយ ជាគ្រូបង្រៀនភាសាអង់គ្លេស នៅពាក់កណ្តាលឆ្នាំ ២០១៧។ ក្រៅពីការអប់រំសិស្សានុសិស្ស គាត់ទទួលខុសត្រូវលើ ការកត់ត្រា ដំណើរការសិក្សារបស់សិស្សានុសិស្ស ការ វាយតម្លៃការអនុវត្តរបស់សិស្សានុសិស្ស ជួយជម្រុញការសិក្សារបស់សិស្សខ្សោយ រៀបចំគម្រោង និងគម្រោងសហគមន៍សម្រាប់សិស្សានុសិស្ស និងបង្កើតទំនាក់ទំនង ជាមួយមាតាបិតា និងអ្នកអាណាព្យាបាល របស់សិស្សានុសិស្ស។
នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ គាត់ត្រូវបានតែងតាំង ជាប្រធានគ្រូភាសាអង់គ្លេស ដោយសារតែការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការឧស្សាហ៍ព្យាយាមរបស់គាត់។ ជាមួយនឹងបទពិសោធន៍រយៈពេល ៨ ឆ្នាំក្នុងវិស័យអប់រំ លោកជួនវុទ្ធីរ៉ូ យល់ថា ការអប់រំគឺជាគន្លឹះ ដើម្បីគាស់រំលើងភាពច្នៃប្រឌិត ការបញ្ចេញនូវសក្តានុពល និងការលើកកម្ពស់ភាពវិជ្ជមាន។