លោក William ពិតជាពេញចិត្តនឹងវិស័យអប់រំខ្លាំងណាស់។ ដំបូងឡើយធ្វើការជាគ្រូបង្រៀនឯកជន នៅប្រទេសអង់គ្លេស មុនពេលដែលគាត់ចំណាយពេល ៣ ឆ្នាំជាគ្រូ និងជាគ្រូបង្ហាត់នៅប្រទេសចិន។
នៅឆ្នាំ 2022 លោក William បានចូលរួមជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាអ្នកគ្រប់គ្រងប្រតិបត្តិការសម្រាប់កម្មវិធីសិក្សាថ្មី i-Learn ( អាយ ឡឺន)។ លោកសង្ឃឹមថា នៅពេលអនាគត កម្មវិធីនេះនឹងក្លាយជាតិចនិកដ៏សំខាន់ក្នុងការនាំយកឱកាស E-Learning ប្រកបដោយគុណភាព និងតម្លៃសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា និងជួយអ្នកជំនាញវ័យក្មេងឱ្យពូកែក្នុងអាជីពរបស់ពួកគេ។
លោក William ជឿជាក់ថា មនុស្សគ្រប់រូបគួរតែមានឱកាសរីកចម្រើន ហើយយើងទាំងអស់គ្នាគួរតែរីកចម្រើនជាមួយគ្នា។ គាត់គឺជាសិល្បករ និងគ្រូដែលបានទទួលការបណ្តុះបណ្តាលពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។