វេទិកាដែលដំណើររឿងត្រូវបានប្រាប់ សម្លេងត្រូវបានស្តាប់...

ចែករំលែកបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកមានជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ

«…ផ្តល់ឱ្យអ្នកអប់រំនូវឯកសិទ្ធិដើម្បីបង្ហាញ

ជំនាញ និងសក្តានុពលរបស់ពួកគេក្នុងវគ្គចែករំលែក សិក្ខាសាលា និងសិក្ខាសាលាតាមអនឡាញ»

នៅពេលដែលខ្ញុំសម្រេចចិត្តចូលបម្រើការងារក្នុងវិស័យបង្រៀនបន្ទាប់ពីបញ្ចប់ការសិក្សា មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានក្លាយជាកន្លែងការងារដំបូងបំផុតរបស់ខ្ញុំ។ ស្របជាមួយនឹង​ការប្រលូកដ៏ក្មេងខ្ចីរបស់​ខ្ញុំនៅក្នុងវិស័យ​នៃការ​បង្រៀនភាសាអង់គ្លេសជាភាសាទីពីរ​ ស្ថាប័ននេះផ្តល់នូវបរិយាកាសការងារល្អប្រសើរបំផុត។ ខ្ញុំ​យល់​ថា​ខ្លួន​ឯង​បានអភិវឌ្ឍ​ច្រើន​ក្នុង​ផ្នែក​ជំនាញ ការ​ដោះស្រាយ​បញ្ហា និង​ការងារ​ជា​ក្រុម។ សាលានេះមិនត្រឹមតែផ្តល់ឱកាសដល់លោកគ្រូអ្នកគ្រូគ្រប់រូបក្នុងការនាំមកនូវឥទ្ធិពលយ៉ាងសំខាន់ដល់ជីវិតរបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱ្យអ្នកអប់រំនូវឯកសិទ្ធិដើម្បីបង្ហាញពីជំនាញ និងសក្តានុពលរបស់ពួកគេក្នុងវគ្គចែករំលែក សិក្ខាសាលា និងសិក្ខាសាលាតាមអនឡាញថែមទៀតផង។ ពួកគេបម្រើជាមធ្យោបាយដើម្បីបង្កើនទំនុកចិត្ត និងសមត្ថភាព។ ការធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេស គឺពិតជាមិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែខ្ញុំនៅតែបន្តស្វែងរក និងស្វែងយល់ពីគំនិត និងវិធីថ្មីៗ ដើម្បីបច្ចុប្បន្នភាពខ្លួនខ្ញុំឱ្យទាន់សម័យ ដើម្បីបន្តចូលរួនជាផ្នែកនៃវិស័យអប់រំដ៏គួរឱ្យគោរពនេះ។

-អ្នកគ្រូ ស្រីណាវី ម៉ារីសា សាខាចោមចៅ

“ Aii គឺជាកន្លែងដែលខ្ញុំលូតលាស់ខ្លាំងជាងកន្លែងដទៃទៀត… ស្វ័យភាពត្រូវបានលើកទឹកចិត្តដល់អ្នកអប់រំឱ្យមានលទ្ធភាពក្នុងបង្ហាញពីខ្លួនឯងកាន់តែច្រើន និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងនាមជាអ្នកអប់រំ”

ខ្ញុំបានទទួលបទពិសោធន៍ច្រើននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំធ្លាប់ធ្វើការនៅសាលារៀនជាច្រើន ប៉ុន្តែ Aii គឺជាកន្លែងដែលខ្ញុំរីកចម្រើនជាងគេ។ ការបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានធ្វើឱ្យជំនាញរបស់ខ្ញុំកាន់តែច្បាស់ក្នុងការបង្រៀន។ គ្រូបង្រៀនគ្រប់រូបត្រូវបានលើកទឹកចិត្តឱ្យប្រើបច្ចេកទេសដែលពួកគេយល់ថាសមស្របនៅក្នុងមេរៀនរបស់ពួកគេ។ ស្វ័យភាពត្រូវបានលើកទឹកចិត្ត  ដល់អ្នកអប់រំឱ្យមានលទ្ធភាពក្នុងបង្ហាញពីខ្លួនឯងកាន់តែច្រើន និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងនាមជាអ្នកអប់រំ។

-លោកគ្រូ Jerico Colon, សាខាចាក់អង្រែ

មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែជាសាលារៀនប៉ុណ្ណោះទេ ថែមទាំងជាផ្ទះទៀតផង…
ទោះបីខ្ញុំជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងក៏ដោយ ក៏ខ្ញុំបានរៀនសូត្រការងារជាច្រើនពីមិត្តរួមការងាររបស់ខ្ញុំ …

ខ្ញុំបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ អស់រយៈពេល៣វគ្គសិក្សាមកហើយ។ អ្វីដែលខ្ញុំបានរៀនសូត្រពីមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ គឺការយកចិត្ត និងការទំនាក់ទំនងគ្នាទៅវិញទៅមក។​ ទោះបីជា ខ្ញុំជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងក៏ដោយ ក៏ខ្ញុំបានរៀនសូត្រការងារជាច្រើនពីក្រុមការងាររបស់ខ្ញុំ។ បន្ថែមពីនេះទៅទៀត ខ្ញុំបានយល់ដឹងអំពីរបៀបការពារជំងឺ         កូវីដ-១៩ ដែលលោកវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែចែករំលែកក្នុងក្រុមតេឡេក្រាមរបស់សាលា។

ការធ្វើការងារក្នុងវិស័យឯកជន និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ពិតជាធ្វើឱ្យខ្ញុំមានភាពមមាញឹកមែន។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមានវិធីសាស្ត្រក្នុងដោះស្រាយការងារដែលមានភាពមមាញឹកនេះផងដែរ។ មានវិធីសាស្ត្រ២យ៉ាង ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព។

ទី១៖ ការគ្រប់គ្រងពេលវេលាជាកត្តាសំខាន់បំផុត។ ការងារដែលមជ្ឈមណ្ឌលភាសា​ អេ អាយ អាយដាក់ឱ្យធ្វើតែងតែមានការណែនាំច្បាស់លាស់ និងពេលវេលាជាក់លាក់។ ជាលទ្ធផល ធ្វើឱ្យខ្ញុំអាចធ្វើការងារដែលសំខាន់មុន ហើយការងារណាដែលត្រូវធ្វើបន្ទាប់ទៀត។

ទី២៖​ ត្រូវចំណាយពេលវេលាកម្សាន្តដើម្បីកាត់បន្ថយភាពតានតឹងនៅកន្លែងការងារ។

នៅពេលដែលខ្ញុំចាប់ផ្តើមបង្រៀន ខ្ញុំបានឃើញមុខកូនសិស្សរបស់ខ្ញុំតាមរយៈការសិក្សាតាមអនឡាញ ខ្ញុំមានកម្លាំងចិត្តក្នុងការបង្រៀនភ្លាម។ យើងមានសកម្មភាពជាច្រើនដូចជា ការចែករំលែក ការច្រៀង  និងការនិយាយគ្នាលេងនៅក្នុងថ្នាក់រៀន។ ខ្ញុំពិតជាសប្បាយចិត្តនូវអ្វីៗគ្រប់យ៉ាងដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ​ បានផ្តល់ឱ្យខ្ញុំ។ ខ្ញុំសង្ឈឹមថា ខ្ញុំនឹងទទួលបានចំណេះដឹងជាច្រើនទៀតពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

-លោកគ្រូ ឯកសារន្ត ផៅសិរី សិរីបុត្រ នៅសាខាផ្សារថ្មី

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាសាលាដែលឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា

នៅពេលដែលខ្ញុំចូលធ្វើការថ្ងៃដំបូងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ប្រៀបបីបានដូចជាត្រីមួយក្បាលរស់នៅដោយគ្មានទឹកអញ្ចឹង។ មានជាន់ និងបន្ទប់រៀនរាប់មិនអស់នៅក្នុងអគារដ៏ធំ និងខ្ពស់ត្រដែតមួយនេះ។ ខ្ញុំមិនអាចរកបុគ្គលិកឱ្យជួយបានទេ ព្រោះអគារធំណាស់  ហើយវាជាលើកទី១ដែលខ្ញុំសួរគេដើម្បីរកការណែរនាំ។ ក្នុងនាមជាបុរសម្នាក់ យើងមិនគួរណាសួររកការណែរនាំនោះទេ។ យើងសុខចិត្តវង្វេងរយៈពេល១០ម៉ោង ប្រសើរជាងសួររកការណែរនាំ។ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយនៅថ្ងៃនោះ។

ខ្ញុំចូលទៅក្នុងថ្នាក់រៀនមុន១០នាទី ដែលធ្វើឱ្យខ្ញុំមានពេលវេលាច្រើនក្នុងសរសេរវត្ថុបំណងនៃមេរៀននៅលើក្តារខៀន។ នៅពេលដែលខ្ញុំសរសេរវត្ថុបំណងនៃមេរៀន ខ្ញុំមានអារម្មណ៍ថាមានភ្នែកជាច្រើនក្រឡេកមកមើលខ្ញុំនៅពីខាងក្រោយ។ នៅពេលដែលខ្ញុំងាកមក ការប៉ាន់ស្មានរបស់ខ្ញុំពិតជាត្រឹមត្រូវមែន។ សិស្សានុសិស្សជាច្រើនកំពុងមើលមកខ្ញុំ នៅពេលដែលខ្ញុំដើរចុះដើរឡើង។ ខ្ញុំគិតថាសិស្សានុសិស្សមានចំណាប់អារម្មណ៍និយាយលេងជាមួយគ្រូជនជាតិបរទេស។ បន្ទាប់មក ខ្ញុំបានដឹងថាសិស្សានុសិស្សក្រឡេកមកមើលក្បាលទំពែករបស់ខ្ញុំទៅវិញ។ វាជារឿងធម្មតាទៅហើយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានសើច រួចមកក៏ចាប់បង្រៀនមេរៀនតែម្តង។ ខ្ញុំចាប់ផ្តើមសរសេរវត្ថុបំណងនៃមេរៀននៅលើក្តាខៀនដូចធម្មតា ហើយខ្ញុំសម្គាល់ថាសិស្សរបស់ខ្ញុំកំពុងតែក្រឡេកមើលមកខ្ញុំនៅពីខាងក្រោយដូចរាល់ដងអញ្ចឹងដែរ។ ខ្ញុំនិយាយថា “តោះចាប់ផ្តើមមេរៀន ពួកគេចាប់ផ្តើមក្រឡេកមើលក្បាលទំពែករបស់ខ្ញុំ”។

 

អាជីពជាគ្រូបង្រៀន ធ្វើឱ្យខ្ញុំទទួលបានបទពិសោធន៍ជាច្រើន។ ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានគ្រូឈ្មោះលោកគ្រូភូ សុផេន។ ខ្ញុំពិតជាមានសំណាងណាស់ ដែលបានធ្វើជាកូនក្រុមរបស់គាត់។ គាត់និយាយជាមួយអ្នកដោយប្រើសំឡេងយ៉ាងស្រទន់ និងផ្តល់ដំណោះស្រាយបានយ៉ាងសមរម្យនៅពេលយើងធ្វើខុស។ ខ្ញុំគិតថាគាត់ធ្លាប់បួសជាព្រៈសង្ឃក្នុងជីវិតរបស់គាត់។ គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ​ អាយ អាយ មានគេគោរព និងគាំទ្រយ៉ាងខ្លាំង។ យើងមានឱកាសដើម្បីលូតលាស់ និងការអភិវឌ្ឍជាប់ជានិច្ច។

 

លោកគ្រូ Noeun Phan, គ្រូភាសាអង់គ្លេស

“ទោះបីជាមានជំងឺរាតត្បាតក្តី ខ្ញុំពិតជាមានមោទនភាពចំពោះសិស្សរបស់ខ្ញុំណាស់ ដែលពួកបានត្រៀមខ្លួនរួចជាស្រេចក្នុងសិក្សាតាមប្រព័ន្ធអនឡាញ”

ពាក្យថា“ កុំបោះបង់” ពាក្យទាំង ៣ នេះ គឺជាពាក្យដែលខ្ញុំប្រើដើម្បីលើកទឹកចិត្តនៅក្នុងជីវិតរបស់ខ្ញុំ។ ដំបូងឡើយខ្ញុំគិតថា ពាក្យទាំងនេះគ្មានន័យទេសម្រាប់ខ្ញុំ។ នៅពេលដែលខ្ញុំដាក់ពាក្យសុំធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ ២០១៨ ខ្ញុំមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅពេលដែលខ្ញុំធ្វើមិនបានល្អ។ ខ្ញុំពិតជាចង់ចូលរួម និងចែករំលែកចំណេះដឹងរបស់ខ្ញុំជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្លាំងណាស់។ ទោះបីជាលើកដំបូងខ្ញុំបរាជ័យពិតមែន ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែព្យាយាមម្តងទៀត។ នៅទីបំផុតខ្ញុំទទួលបានជោគជ័យពិតប្រាកដមែន។

ការព្យាយាមម្តងហើយម្តងទៀត ដោយមិនបោះបង់ចោល ធ្វើឱ្យខ្ញុំទទួលបានជោគជ័យនាពេលបច្ចុប្បន្ននេះ។ ខ្ញុំនៅតែចងចាំថ្ងៃដែលខ្ញុំចូលធ្វើការលើកដំបូង នៅពេលនោះខ្ញុំបានជួបជាមួយលោកគ្រូ អ្នកគ្រូ និងប្រធានគ្រូនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក។ ពួកគេបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ និងជួយខ្ញុំគ្រប់រឿងទាំងអស់ មិនថារឿងតូច ឬរឿងធំនោះទេ។ ការបង្រៀនលើកដំបូងរបស់ខ្ញុំនៅក្នុងថ្នាក់ ខ្ញុំការមានការភិតភ័យបន្តិចបន្តួច ប៉ុន្តែខ្ញុំនៅតែរកវិធីសាស្ត្របង្រៀនសិស្សរបស់ខ្ញុំបានយ៉ាងរលូន។ ពេលដែលខ្ញុំចូលទៅក្នុងថ្នាក់រៀន សិស្សរបស់ខ្ញុំបានក្រឡេកមើលមកខ្ញុំ ដោយស្នាមញញឹម ហើយពួកគេចាប់ផ្តើមនិយាយអំពីរឿងផ្សេងៗដូចជា និយាយគ្នាលេង និយាយគ្នាទាក់ទងទៅនឹងការញុំាអាហារពេលព្រឹក និងរឿងផ្សេងទៀត។ រឿងតូចៗទាំងអស់នោះហើយ ដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត។ នៅពេលខ្ញុំឃើញស្នាមញញឹមនៅលើផ្ទៃមុខរបស់ពួកគេ ធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លា។

 

 

ទោះបីជា ខ្ញុំមិនសូវដឹងរឿងច្រើនយ៉ាងណាក៏ដោយ អស់រយៈ៣ ឆ្នាំកន្លងមកនេះ ខ្ញុំនៅតែចងចាំមិនភ្លេច នៅបទពិសោធន៍ដ៏អស្ចារ្យនេះ។ សិស្សានុសិស្សរបស់ខ្ញុំ ពួកគេសកម្មណាស់ ហើយពួកគេតែងតែចូលរួមការប្រកួតប្រជែងជាមួយមិត្តរួមថ្នាក់របស់ពួកគេប្រកបដោយភាពសប្បាយរីករាយ។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលឃើញពួកគេធ្វើការប្រកួតប្រជែងជាមួយសិស្សដទៃទៀតក្នុងថ្នាក់រៀន។ យើងធ្វើការតុបតែងនៅលើទ្វារនៃថ្នាក់រៀននីមួយៗរបស់យើងនៅថ្ងៃបុណ្យ Christmas និងគូនៅលើមុខរបស់សិស្សានុសិស្សនៅថ្ងៃបុណ្យ Halloween។ នៅពេលដែលពួកគេសប្បាយចិត្ត ធ្វើឱ្យខ្ញុំគិតថា ការធ្វើជាបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ពិតជាមានអត្ថន័យខ្លាំងណាស់ ហើយខ្ញុំមិនត្រូវការអ្វីទៀតនោះទេ។

ខ្ញុំពិតជាមានមោទនភាពណាស់ដែលសិស្សានុសិស្សរបស់ខ្ញុំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ។ ពួកគេសម្របខ្លួនបានយ៉ាងល្អ ក្នុងការសិក្សាតាមប្រព័ន្ធអនឡាញដូចជាការសិក្សានៅក្នុងរៀនអញ្ចឹញដែរ។ ពួកគេចូលរួមសកម្មភាពផ្សេងៗតាមរយៈការសិក្សាតាមប្រព័ន្ធអនឡាញ និងលេងហ្គែមជាច្រើនទៀតដែលទាក់ទងទៅនឹងការសិក្សារបស់ពួកគេ។ ពួកគេមិនបោះបង់ចោលពាក់កណ្តាលទីនោះទេ ទោះបីជាក្នុងស្ថានភាពដ៏លំបាកនេះ។ ខ្ញុំពិតជាចងចាំមិនភ្លេចនៅបទ សោធន៍ ដែលធ្វើជាគ្រូបង្រៀនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំមានការរីកចម្រើន និងបានសិក្សារៀនសូត្រជាច្រើននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ហើយខ្ញុំបានត្រៀបខ្លួនរួចជាស្រេចក្នុងការរៀនសូត្របន្ថែមទៀត។

លោក Mike Jay Natano, គ្រូបង្រៀនភាសាអង់គ្លេស

“ជាការពិត មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែជាកន្លែងសម្រាប់សិក្សានោះទេ ថែមទាំងផ្ទះមួយដែលពោរពេញទៅដោយ”

ផ្ទះដែលមានផាសុខភាព

យើងម្នាក់ៗតែងតែប្រាថ្នាចងបានកន្លែងមួយដែលមានផាសុខភាព និងសាកសមជាមួយយើង។ ក្នុងដំណើរជីវិត យើងជួបបញ្ហាចំពោះមុខ និងឧបសគ្គជាច្រើនដែលធ្វើឱ្យយើងមិនអាចចេញរួច ទោះបីយើងដឹងថាយើងអាចចែករម្លែកបាន។
ក្នុងនាមជាអ្នកអប់រំម្នាក់ ខ្ញុំបានជួបឧបសគ្គជាច្រើនដែលធ្វើឱ្យខ្ញុំមិនអាចចេញរួច ដោយសារតែក្នុងភាពការឆោតល្ងង់ និងមន្ទិលសង្ស័យ ប៉ុន្តែ ដោយសារតែមានការភ្ញាក់រលឹក ទើបធ្វើឱ្យខ្ញុំមានជីវិតថ្មីដូចសព្វថ្ងៃនេះ។ នេះហើយជាផ្ទះដែលមានផាសុកភាពរបស់ខ្ញុំ។

នៅពេលដែលខ្ញុំបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំមានអារម្មណ៍រំភើបញាប់ញ័រជាខ្លាំង និងមានការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបខ្ញុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ដូចជានៅផ្ទះរបស់ខ្ញុំអញ្ចឹងដែរ។

ជាការពិតដែលមិនយើងមិនអាចប្រកែកបាន ខ្ញុំបានឃើញកន្លែងមួយ ដែលខ្ញុំបានស្វែងរកអស់រយៈពេលជាយូណាស់មកហើយ ហើយកន្លែងនោះគឺមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ដោយសារតែបុគ្គលិកចេះគោរពស្រលាញ់គ្នា លោកគ្រូ អ្នកគ្រូ មានឆន្ទៈក្នុងការបង្រៀន និងការមានគាំទ្រពីគណៈគ្រប់គ្រង ទើបធ្វើឱ្យខ្ញុំក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់នាពេលសព្វថ្ងៃនេះ។

ខ្ញុំពិតជាមានមោទនភាព ដែលខ្ញុំអាចសម្រេចបាននៅទស្សនវិស័យរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្រៀនម្នាក់ ដោយសារតែទទួលបានផាសុខភាព ការលើកទឹកចិត្ត និងការបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ហើយជាការពិតណាស់ បុគ្គលិកម្នាក់គោរពគ្នាទៅវិញទៅមក ទោះបីជាពួកគាត់មានប្រភព ផ្សេងៗគ្នាក៏ដោយ។ យើងរស់នៅជាមួយគ្នាដូចជានៅក្នុងគ្រួសារមួយ ហើយម្នាក់ៗដើរតួនាទីយ៉ាងសំខាន់នៅក្នុងសាលា។

សូមអរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្រាប់រយៈពេលបីឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលខ្ញុំបានទទួលបទពិសោធកន្លងមក ហើយខ្ញុំនឹងទទួលបានបទពិសោធជាបន្តបន្ទាប់ទៀត។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែជាកន្លែងបណ្តុះបណ្តាលការសិក្សាទេ ថែមទាំងជាកន្លែងមួយដែលមានផាសុខភាពជានិរន្ដរ៍។

-Jamaica Facturan, គ្រូបង្រៀនភាសាអង់គ្លេស

“ខ្ញុំបានអភិវឌ្ឍន៍ជំនាញរបស់ខ្ញុំតាមរយៈ ការសហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល”

ខ្ញុំចូលបានបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ​តាំងពីខែតុលា ឆ្នាំ២០១៩ មកម្លេះ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងបំផុត ដែលបានបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំទទួលបានបទពិសោធន៍ពីមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ។ ក្នុងនាមជាគ្រូជំនួយផ្នែកភាសាអង់គ្លេសម្នាក់ ខ្ញុំដឹងថា​ ដើម្បីធ្វើការងារជាមួយក្រុមការងារឱ្យបានល្អ​ យើងត្រូវសហការគ្នា ​ និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញ ទៅមក។ ជាពិសេសជាងនេះទៅទៀតនោះ គឺយើងត្រូវសហការជាមួយគ្រូបង្គោលឱ្យដូចជាគ្រួសារតែមួយ ហើយត្រូវដោះស្រាយបញ្ហាជាមួយគ្នា។ ការមើលបីបាច់ថែរក្សាសិស្សានុសិស្ស នៅពេលដែលពួកគាត់នៅក្នុងថ្នាក់រៀន និងជួយបង្រៀនពួកគាត់ក្នុងការសិក្សាពិតជាមានសារៈសំខាន់ណាស់។ ខ្ញុំចូលចិត្តធ្វើការងារជាមួយមនុស្សផ្សេងៗគ្នា។​ ចំពោះខ្ញុំ ការទំនាក់ទំនងជាមួយអ្នកអាណាព្យាបាលរបស់សិស្សានុសិស្សពិតជាមានសារៈសំខាន់ណាស់ព្រោះយើងអាចជម្រាបពួកអំពីការសិក្សារបស់កូនៗពួកគាត់នៅក្នុងថ្នាក់រៀនបានយ៉ាងងាយស្រួល។​ នៅពេលដែលសិស្សានុសិស្សមានបញ្ហាទាក់ទងទៅនឹងការសិក្សា យើងស្នើសូមឱ្យអ្នកអាណាព្យាបាលសហការជាមួយយើងដើម្បីស្រាយបញ្ហាជាមួយគ្នា។

ខ្ញុំបានអភិវឌ្ឍន៍ជំនាញរបស់ខ្ញុំតាមរយៈសហការជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល។ ខ្ញុំពិតជាមានមោទនភាពចំពោះគណៈគ្រប់គ្រង និងមិត្តរួមការងាររបស់ខ្ញុំដែលបានជួយបណ្តុះបណ្តាលខ្ញុំ ឱ្យក្លាយជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯង មិនថាក្រមសីលធម៌ ក្នុងអាជីពការងារ និងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ។

បូ រតនាអង្គារវត្តី , គ្រូជំនួយផ្នែកភាសាអង់គ្លេស

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាត់ទុកខ្ញុំមិនត្រឹមតែជាបុគ្គលិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសមាជិកមួយរូបនៃក្រុមគ្រួសាររបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ»

ការបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាបទពិសោធន៍ការងារដ៏មានតម្លៃមួយសម្រាប់ខ្ញុំ។ នៅទីនេះខ្ញុំទទួលបានការរៀនសូត្រច្រើនតាមរយៈសិក្ខាសាលា ពីរយៈប្រធានគ្រូ និងលោកគ្រូ អ្នកគ្រូដែលជាមិត្តរួមការងាររបស់ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់មជ្ឈមណ្ឌលភាសា អេ អាយ អាយ អស់ពីដួងចិត្ត ពីព្រោះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាត់ទុកខ្ញុំមិនត្រឹមតែជាបុគ្គលិកម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសមាជិកមួយរូបនៃក្រុមគ្រួសាររបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំពិតជាសំណាងណាស់ដែលបានក្លាយជាផ្នែកមួយនៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ។
– Charlene Balbin , គ្រូបង្រៀនភាសាអង់គ្លេស

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនខ្ញុំឱ្យក្លាយជាបុគ្គលដែលមានវិជ្ជាជីវៈ ទំនួលខុសត្រូវ និងចេះជួយអ្នកដទៃ … »

ខ្ញុំបានមកបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ អស់រយៈពេលជិត ៦ឆ្នាំមកហើយ។ ថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាសមាជិកមួយរូបរបស់គ្រួសារនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ លោគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់សុទ្ធតែមានវិជ្ជាជីវៈ និងមានភាពរួសរាយរាក់ទាក់ ហើយពួកយើងបានធ្វើការជាមួយគ្នា និងជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅរបស់យើង។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនខ្ញុំឱ្យក្លាយជាបុគ្គលដែលមានវិជ្ជាជីវៈ ទំនួលខុសត្រូវ និងចេះជួយអ្នកដទៃ ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីពជាគ្រូបង្រៀនរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានបម្រើការងារ និងបង្កើតនូវបរិយាកាសការងារមួយដែលធ្វើឱ្យបុគ្គលិក លោកគ្រូ អ្នកគ្រូ ទាំងអស់ចេះជួយគ្នាទៅវិញទៅមក។
– Sethvisal Pidorith, គ្រូបង្រៀនភាសាអង់គ្លេស

«ពួកគាត់តែងតែរីករាយក្នុងការចែករំលែកនូវអ្វីល្អៗមកកាន់ខ្ញុំ នោះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យខ្ញុំមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង»

ខ្ញុំបានចូលមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពី ឆ្នាំ២០១៩ មកម៉្លេះ។ មុនដំបូងខ្ញុំគ្រាន់តែជាគ្រូក្រៅម៉ោង ប៉ុន្ដែក្រោយមកខ្ញុំក៏ទទួលបានឱកាសក្លាយជាគ្រូពាក់កណ្ដាលពេញម៉ោង ដែលបានធ្វើឲ្យខ្ញុំមានពេលកាន់តែច្រើនក្នុងការរៀននូវការងារផ្សេងៗ ដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមក។   ខ្ញុំតែងទទួលបាននូវការណែនាំល្អៗ ពីអ្នកគ្រប់គ្រងដើម្បីកែតម្រូវនូវចំនុចខ្វះខាត ក៏ដូចជាណែនាំវិធីសាស្រ្តផ្សេងៗ  ពួកគាត់តែងតែរីករាយក្នុងការចែករំលែកនូវអ្វីល្អៗមកកាន់ខ្ញុំ នោះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យខ្ញុំមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង។ ខ្ញុំគិតថាការងារដែលល្អនឹងធ្វើឲ្យយើងមានភាពសប្បាយរីករាយក្នុងការមកធ្វើការ តែការមានអ្នកគ្រប់គ្រងល្អកាន់តែធ្វើឲ្យយើងមានសេចក្ដីសុខទ្វេដង ព្រោះការបំពេញការងារតែងតែមានចន្លោះខ្វះខាត ដូច្នេះប្រសិនបើយើងមានអ្នកជួយណែនាំនោះយើងកាន់តែបានរៀនសូត្រពីរាល់កំហុសរបស់យើង និងកែតម្រូវមិនឲ្យកើតមានកំហុសនោះទៀត។

-ភួន វិផា, គ្រូបង្រៀនភាសាថៃ

«សូមអរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱកាសឱ្យខ្ញុំក្លាយជាបុគ្គលម្នាក់ដូចសព្វថ្ងៃនេះ»

ខ្ញុំចាប់ផ្តើមជីវិតការងាររបស់ខ្ញុំ នៅពេលដែលខ្ញុំរៀនឆ្នាំទី២ នៅសាកលវិទ្យាល័យ។ ខ្ញុំបានចាប់ផ្តើមការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ តាំងពី ឆ្នាំ២០១៩  ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាគ្រូបង្រៀនភាសាចិន។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាស្ថាប័នមួយដែលខ្ញុំមានបំណងចង់ធ្វើការ និងកសាងអាជីពរបស់ខ្ញុំ។ ប្រធានគ្រូរបស់ខ្ញុំ គឺជាបុគ្គលមួយរូបដែលខ្ញុំតែងតែកោតសរសើរ  ពីព្រោះគាត់ជាមនុស្ស ចេះជួយយកអាសារ គោរពអ្នកដទៃ មានចំណេះដឹងខ្ពស់ និងស្វាហាប់។ ជាពិសេសទៅទៀតនោះ ក្រុមការងារផ្នែកភាសាចិនរបស់ខ្ញុំ គឺពោរពេញទៅដោយបុគ្គលដែលមានគំនិតទូលំទូលាយ និងចេះជួយទុក្ខធុរៈគ្នា ហើយពួកគេតែងតែជួយខ្ញុំនៅពេលដែលខ្ញុំត្រូវការជំនួយ។ សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងបរិយាកាសការងារដែលប្រកបដោយសន្តិភាព និងការគាំទ្រ ក្នុងការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ ពួកយើងតែងញញឹមដាក់គ្នា គោរព និងស្រឡាញ់រាប់អានគ្នាដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។ ការជ្រើសរើសមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាការសម្រេចចិត្តដ៏ល្អបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱកាសឱ្យខ្ញុំក្លាយជាបុគ្គលម្នាក់ដូចសព្វថ្ងៃនេះ។

-ប៊ុន ចាន់ពិសី, គ្រូបង្រៀនភាសាចិន

«មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនដល់ខ្ញុំ ពីអត្ថន័យពិតនៃ អ្នកដឹកនាំ ដែល អ្នកដឹកនាំ គឺជាអ្នកដែលបម្រើដល់មនុស្សជុំវិញខ្លួនដោយអាកប្បកិរិយាទន់ភ្លន់ មិនមែនជាបុគ្គលដែលត្រូវរង់ចាំគេបម្រើនោះទេ»

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ និងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ គឺជាថ្ងៃដែលគួរឱ្យចងចាំបំផុតសម្រាប់ជិវិតរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ គឺជាថ្ងៃធ្វើការដំបូងរបស់ខ្ញុំ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។ នៅពេលដែលមកធ្វើការនៅទីនេះភ្លាម ខ្ញុំពិតជាស្រលាញ់បរិយាកាសការងារនៅទីនេះណាស់ ព្រោះបុគ្គលិកទាំងអស់ មានអធ្យាស្រ័យ ជួយទុក្ខធុរៈគ្នា និងរួសរាយរាក់ទាក់ ដែលខុសប្លែកពីកន្លែងដែលខ្ញុំបានរស់នៅ។ ប៉ុន្តែការងារវាដូចជាទំនាក់ទំនងអញ្ចឹង គឺរាល់ថ្ងៃមិនមែនសុទ្ធតែជាថ្ងៃដែលសប្បាយរីករាយនោះទេ។ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ គឺជាថ្ងៃដែលដែលខ្ញុំកំពុងបាត់បង់ម្ចាស់ការលើខ្លួនឯង ហើយសម្រេចចិត្តចាកចេញ ប៉ុន្តែវាជារឿដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ ដែលខ្ញុំមិនធ្លាប់គិតសោះឡើយថានឹងមានបុគ្គលម្នាក់ ដែលមកពីថ្នាក់ដឹកនាំ បានដើរមករកខ្ញុំ ហើយជួយសង្រ្គោះខ្ញុំនៅពេលដែលខ្ញុំកំពុងតែជួបទុក្ខលំបាក។ នេះគឺជាមូលហេតុមួយដែលធ្វើអោយខ្ញុំសម្រេចចិត្តបន្តការងារនៅទីនេះ និងព្រមទទួលយកការប្រកួតប្រជែង ហើយបានក្លាយជាប្រធានគ្រូ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ពីព្រោះ ខ្ញុំចង់ក្លាយទៅជាបុគ្គលម្នាក់ដែលដូចនាង។

ហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀត ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តបន្តការងារនៅមជ្ឈមណ្ឌលភាសា អេ អយ អាយ គឺដោយសារតែនៅទីនេះគឺ មិនមានការដាក់កម្រិតការអភិវឌ្ឍរបស់បុគ្គលិកឡើយ គឺមានតែការបើកចំហរ និងផ្តល់ឱកាសមិនថា អ្នកជានិស្សិតទើបបញ្ចប់ការសិក្សា អ្នកជំនាញវ័យក្មេង ឬអ្នកដែលមានបទពិសោធ៍ច្រើនឆ្នាំនោះទេ។ ពួកគេមើលឃើញទៅលើអ្វីដែលច្រើនជាងសម្បកខាងក្រៅ គឹពួកគេស្វែងរកសមត្ថភាព និងការប្តេជ្ញាចិត្តរបស់អ្នក។ មេរៀនជីវិតមួយដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបង្រៀនដល់ខ្ញុំ គឺអត្ថន័យពិតរបស់ អ្នកដឹកនាំ “អ្នកដឹកនាំ គឺជាអ្នកដែលបម្រើដល់មនុស្សជុំវិញខ្លួនដោយអាកប្បកិរិយាទន់ភ្លន់ មិនមែនជាបុគ្គលដែលត្រូវរង់ចាំគេបម្រើនោះទេ” ។

-Karen Edegan Pagulayan, ប្រធានគ្រូ សាខាម៉ៅសេទុង

នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺមានរចនាសម្ព័ន្ធត្រឹមត្រូវនិងងាយស្រួល ដែលជួយឱ្យ លោកគ្រូ អ្នកគ្រូ អនុវត្តការបង្រៀនរបស់ពួកគាត់បានយ៉ាងល្អ

ត្រឡប់ទៅកាលពី ១០ឆ្នាំមុន ខ្ញុំចាប់ផ្តើមការងារជាគ្រូបង្រៀនភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយឥឡូវនេះខ្ញុំមានមុខតំណែងជា ប្រធានផ្នែក​លេខាធិការ​អប់រំ​។ មុននឹងមកបង្រៀននៅទីនេះ ខ្ញុំធ្លាប់បានបង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថានដទៃទៀតអស់រយៈពេលប្រមាណជា ១០ឆ្នាំរួចមកហើយ។​ តាមរយៈបទពិសោធន៏ដែលធ្លាប់បានធ្វើការនៅកន្លែងដទៃ ខ្ញុំឃើញថា​ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានលក្ខណៈខុសពីស្ថាប័នការងារផ្សេងទៀត ដោយនៅ អេ អាយ អាយ គឺមានរចនាសម្ព័ន្ធត្រឹមត្រូវ​ និងងាយស្រួល ដែលជួយឱ្យ លោកគ្រូ អ្នកគ្រូ អនុវត្តការបង្រៀនរបស់ពួកគាត់បានយ៉ាងល្អ។​ នៅថ្ងៃចូលបម្រើការងារការដំបូង របស់ខ្ញុំ ខ្ញុំមិនមានអារម្មណ៍ឯកានោះទេ ដោយសារខ្ញុំបាន​ជួប នាយក នាយករង ប្រចាំសាខា និង​ប្រធានគ្រូ ដែលបានផ្តល់ការណែនាំការបង្រៀនដល់ខ្ញុំ និងតែងតែសួរសុខទុក្ខពីខ្ញុំ។ សម្រាប់ខ្ញុំ ការបង្រៀន គឺជាការងារមួយដែលមានតម្លៃបំផុត ពីព្រោះក្នុងនាមជាគ្រូបង្រៀន ខ្ញុំអាចជួយដល់មនុស្សដទៃទៀតបាន ជាពិសេសគឺក្មេងៗជំនាន់ក្រោយ។

 

បន្ទាប់ពីបានក្លាយជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំក៏សម្រេចចិត្តផ្លាស់ប្តូរការងារមកជា ប្រធានផ្នែក​លេខាធិការ​អប់រំ។ ខ្ញុំក៏ពិតជាពេញចិត្តការងារនេះខ្លាំងផងដែរ ដោយសារខ្ញុំអាច​ជួយសិស្សមួយចំនួន ដែលពួកគាត់កំពុងសិក្សាភាសា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងជានិស្សិតដែលកំពុងបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យដែលមានបំណងចង់រកការងារធ្វើ ដោយខ្ញុំបានប្រាប់ពួកគាត់អំពី កម្មវិធី ហាត់ការងារ របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ។​ លើសពីនេះទៅទៀត ខ្ញុំក៏មានឱកាសបានជួយដល់បុគ្គលិកផ្នែកលេខាធិការៗដែលគាត់មានបញ្ហាក្នុងការងារ តាមរយៈការផ្តល់ការប្រឹក្សា ការណែនាំ និងដំបូន្មានមួយចំនួន។

 

-លោក ហេង ចន្នីរ័ត្ន, ប្រធានផ្នែកលេខាធិការអប់រំ សាខាម៉ៅសេទុង

“…ប៉ុន្តែវាគឺជាស្ពានដែលនាំខ្ញុំឆ្ពោះទៅកាន់ការបង្កើតទំនុកចិត្ត និងពង្រឹងជំនាញទំនាក់ទំនងរបស់ខ្ញុំ”

ខ្ញុំចាប់ផ្តើមការងារជាអ្នកហាត់ការផ្នែកទីផ្សារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពី ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃធ្វើការដំបូងរបស់ខ្ញុំ ខ្ញុំបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកគ្រប់ផ្នែក ហើយអ្នកមើលការខុសត្រូវរបស់ខ្ញុំក៏បានណែនាំការងារដល់ខ្ញុំ។ ដោយសារតែជំងឺកូវីដ១៩ និងកង្វះបុគ្គលិក ខ្ញុំបានប្តូរផ្នែកការងាររបស់ខ្ញុំ ហើយចូលរួមធ្វើការជាមួយ អាយស៊ីអ៊ីអេស (ខេមបូឌា) ដែលជាសេវាកម្មផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យនៅក្រៅប្រទេស។ ឥឡូវនេះ ខ្ញុំកំពុងធ្វើការជាមួយជនបរទេសដែលជាបុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ។ ស្ថិតក្រោមការមើលខុសត្រូវរបស់គាត់ ខ្ញុំបានរៀនសូត្រច្រើនពីជំនាញក្នុងការដោះស្រាយបញ្ហា។

ខ្ញុំពិតជាពេញចិត្តក្នុងការបំពេញការងារជាមួយនាង ពីព្រោះនាងជាបុគ្គលដែលមានការគិតទូលំទូលាយ ហើយពួកយើងអាចចែករំលែក និងបញ្ចេញគំនិតរបស់យើងរៀងៗខ្លួនបានដោយសេរី។ លើសពីនេះទៅទៀតភាសាអង់គ្លេសរបស់ខ្ញុំក៏កាន់តែប្រសើរឡើងតាមរយៈការប្រាស្រ័យទាក់ទងជាមួយនាងជារៀងរាល់ថ្ងៃផងដែរ។ ផ្នែកមួយដែលជាបញ្ហាប្រឈមនៅក្នុងការងាររបស់ខ្ញុំគឺទំនាក់ទំនងជាមួយអ្នកអាណាព្យាបាលរបស់សិស្ស ប៉ុន្តែវាគឺជាស្ពានដែលនាំខ្ញុំឆ្ពោះទៅកាន់ការបង្កើតទំនុកចិត្ត និងពង្រឹងជំនាញទំនាក់ទំនងរបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបានផ្តល់ឱ្យខ្ញុំនូវឱកាសដ៏ល្អនេះដើម្បីទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួនឯង។

– អ៊ឹម គឹមឡាង, អ្នកហាត់ការ

“ទីបំផុត ខ្ញុំបានដឹងថានៅខាងក្នុងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាបេះដូង និងទឹកចិត្តដែលតែងតែត្រៀមខ្លួនដើម្បីទទួលមនុស្សគ្រប់រូប” 

ខ្ញុំបានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា។ នៅថ្ងៃចូលធ្វើការដំបូង ខ្ញុំបានទៅយឺតដោយសារតែវង្វេងផ្លូវ។ នៅពេលដែលខ្ញុំទៅដល់សាលា សម្លេងកណ្តឹងចូលរៀនបានបន្លឺឡើង ហើយខ្ញុំក៏បានឃើញនាយកប្រចាំសាខាកំពុងតែរង់ចាំនៅក្នុងការិយាល័យផងដែរ។ ខ្ញុំបានព្យាយាមទប់អារម្មណ៍ និងទឹកមុខដើម្បីលាក់បាំងសេចក្តីព្រួយបារម្ភពីការមកយឺតនៅថ្ងៃធ្វើការដំបូងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមានការធូរស្បើយអារម្មណ៍វិញ នៅពេលដែលនាយកប្រចាំសាខាមានការយោគយល់ និងព្យាយាមស្តាប់ការពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ។

 

ពីថ្ងៃដំបូងដែលខ្ញុំចូលបង្រៀន បានរំកិលទៅជាខែ ហើយចំនួនសិស្សដែលខ្ញុំបង្រៀន កើនឡើងពី ៥-៦នាក់ រហូតដល់រាប់រយនាក់។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំបានជួបក្នុងរយៈពេល ២ឆ្នាំ ដែលខ្ញុំបានធ្វើការជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

ខ្ញុំបានអភិវឌ្ឍខ្លួនជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពី ការជប់លៀងលើកទីមួយ រហូតដល់ការចូលរួមថ្ងៃបុណ្យណូអែលលើកទីមួយ។ ខ្ញុំចាប់ផ្តើមអាចហៅឈ្មោះរបស់សិស្សបាន ដែលពីមុនខ្ញុំមានភាពលំបាកនៅក្នុងការអានឈ្មោះរបស់ពួកគាត់។ ខ្ញុំចាប់ផ្តើមចេះជជែកជាមួយសិស្សរបស់ខ្ញុំឥតឈប់ឈរ។ ខ្ញុំបានឃើញពីភាពរីករាយរបស់សិស្សខ្ញុំនៅពេលដែលពួកគាត់ចេះច្នៃរូបសត្វសេកពីថង់ប្លាស្ទិក និង​ នៅពេលដែលពួកគាត់ចម្អិនប៉ាស្តានៅផ្ទះជាលើកដំបូងជាមួយរូបមន្តដែលខ្ញុំបានផ្តល់ឱ្យ។ ហើយខ្ញុំបានឃើញសេចក្តីរំភើប របស់អ្នកអាណាព្យាបាលនៅពេលដែលបានឃើញកូនៗចេះសរសេរកាតសម្រាប់ថ្ងៃនៃក្តីស្រឡាញ់។ អនុស្សាវរីយ៍តូចៗទាំងអស់នេះបានរួមចំណែកក្លាយជាផ្នែកមួយដ៏ធំដែលធ្វើឱ្យខ្ញុំពេញចិត្តជាខ្លាំងក្នុងតួនាទីជាគ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

 

ក្នុងនាមជាជនបរទេសម្នាក់ដែលស្វែងរកកន្លែងរស់នៅឆ្ងាយពីប្រទេសកំណើតរបស់ខ្លួន មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានក្លាយជាផ្ទះសម្រាប់ខ្ញុំ និងសម្រាប់អ្នកគ្រូ លោកគ្រូ ជនជាតិហ្វីលីពីនជាច្រើននាក់ទៀត។ ទីបំផុត ខ្ញុំបានដឹងថានៅខាងក្នុងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាបេះដូង និងទឹកចិត្តដែលតែងតែត្រៀមខ្លួនដើម្បីទទួលមនុស្សគ្រប់រូប។

– Hannah, គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

“ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំដឹងយ៉ាងច្បាស់ថានេះគឺជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ ពីព្រោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកន្លែងដែលផ្តល់ឱកាសឱ្យខ្ញុំស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង និងរួមការងារជាមួយបុគ្គលិកដែលមានសមត្ថភាពមកពីប្រទេស និងវប្បធម៌ផ្សេងៗជាច្រើន” 

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខ្ញុំទទួលបានទាំងអារម្មណ៍រំភើប និងភ័យព្រួយ។ ខ្ញុំមានភាពរំភើបនៅពេលដែលខ្ញុំបានឆ្លងកាត់ជំហានមួយទៀតនៃជីវិតរបស់ខ្ញុំ ​ប៉ុន្តែភ្លាមៗនោះខ្ញុំក៏មានអារម្មណ៍ភ័យផងដែរនៅពេលដែលខ្ញុំចាប់ផ្តើមគិតអំពីអនាគត ការងារ និងស្ថេរភាពហិរញ្ញវត្ថុរបស់ខ្ញុំ។

 

ក្នុងនាមជានិស្សិតដែលទើបតែបញ្ចប់ការសិក្សា ខ្ញុំមានអារម្មណ៍ភ័យព្រួយ ក្នុងការដាក់ពាក្យការងារទៅក្រុមហ៊ុនធំៗ ពីព្រោះខ្ញុំមិនទាន់មានបទពិសោធន៍ការងារគ្រប់គ្រាន់។ ប៉ុន្តែដោយសារតែមហិច្ឆតា និងចំណង់ចំណូលចិត្តរបស់ខ្ញុំចំពោះវិស័យអប់រំ ខ្ញុំក៏ពុះពារធ្វើតាមអ្វីដែលខ្ញុំស្រឡាញ់ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តដាក់ពាក្យការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលត្រូវបានជ្រើសរើស និងចាប់ផ្តើមការងារនៅកន្លែងដែលខ្ញុំតែងតែកោតសរសើរ និងស្រមៃក្នុងការយកជំនាញរបស់ខ្ញុំមកប្រើប្រាស់។

 

ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំដឹងយ៉ាងច្បាស់ថានេះគឺជាកន្លែងដ៏ល្អសម្រាប់ខ្ញុំ ពីព្រោះមជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកន្លែងដែលផ្តល់ឱកាសឱ្យខ្ញុំស្វែងយល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង និងរួមការងារជាមួយបុគ្គលិកដែលមានសមត្ថភាពមកពីប្រទេស និងវប្បធម៌ផ្សេងៗជាច្រើន។ បុគ្គលិកមានការសហការ និងគាំទ្រគ្នាទៅវិញទៅមកដូចជាក្រុមគ្រួសារ។ អ្វីដែលពិសេសបំផុតសម្រាប់ធ្វើការនៅទីនេះ គឺគុណតម្លៃនៃការងាររបស់ខ្ញុំ ពីព្រោះខ្ញុំមានតួនាទីជាកម្លាំងជំរុញមួយដែលមានឥទ្ធិពលលើនិស្សិតកម្ពុជារាប់ពាន់នាក់។

 

មានពេលខ្លះដែលខ្ញុំបម្រុងនឹងចុះចាញ់ ហើយបោះបង់ក្តីស្រមៃរបស់ខ្លួនឯង ប៉ុន្តែខ្ញុំតែងតែប្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃថា ថ្ងៃណាមួយនឹងមានកន្លែងការងារដែលទទួលស្គាល់ពីសមត្ថភាពរបស់ខ្ញុំ ដូច្នេះហើយទើបថ្ងៃនេះខ្ញុំបានមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។

– សាំង ស្រីម៉ៅ, អ្នកសរសេរមាតិកា

“មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលភាសាមួយដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៅទីនេះ” 

ខ្ញុំបានធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ចាប់តាំងពី ឆ្នាំ២០១៦ ហើយវាគឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ខ្ញុំ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺប្រៀបបានដូចជាផ្ទះរបស់ខ្ញុំ។ ខ្ញុំគឺជាអតីតសិស្សក្រៅម៉ោងថ្នាក់ភាសាអង់គ្លេសទូទៅ កាលពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១២។ ខ្ញុំបានរៀនជាមួយអ្នកគ្រូ លោកគ្រូល្អៗ និងទទួលបានចំណេះដឹងជាច្រើនពីពួកគាត់។ នៅឆ្នាំ ២០១៦ ខ្ញុំបានត្រលប់មកមជ្ឈមណ្ឌលភាសា អេ អាយ អាយ ម្តងទៀតដោយមានតួនាទីជា ជំនួយការគ្រូ។ ក្នុងអំឡុងពេលនោះខ្ញុំកំពុងសិក្សានៅសាកលវិទ្យាល័យនៅឡើយ ដោយពុំទាន់មានបទពិសោធគ្រប់គ្រាន់ក្នុងការក្លាយទៅជាគ្រូបង្រៀននោះទេ។ ប៉ុន្តែក្រោយមកទៀត នៅ ឆ្នាំ២០១៨ ក្រោយពេលដែលខ្ញុំបានបញ្ចប់ការសិក្សា ខ្ញុំក៏បានដាក់ពាក្យជាគ្រូបង្រៀនពេញសិទ្ធិ ហើយបានក្លាយជាសមាជិកពេញលេញម្នាក់របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ​។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលភាសាមួយដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៅទីនេះ។ -ស្រីណា អៀង, គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

“ខ្ញុំបានធ្វើការជាមួយមិត្តរួមការងារពោរពេញទៅដោយជំនាញ ដែលខ្ញុំអាចរៀនសូត្រពីពួកគាត់បាន ហើយពួកគាត់ក៏ជាអ្នកដែលជំរុញខ្ញុំឱ្យហ៊ានចាប់យកនូវឱកាសថ្មីៗ និងប្រឈមមុខនឹងឧបសគ្គ”

ខ្ញុំធ្លាប់បានធ្វើការនៅសាលាមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងបានឆ្លងកាត់ការងារជាច្រើន ហើយចុងក្រោយខ្ញុំក៏បានមកធ្វើការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាកន្លែងការងារមួយដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំបានធ្វើការជាមួយមិត្តរួមការងារពោរពេញទៅដោយជំនាញ ដែលខ្ញុំអាចរៀនសូត្រពីពួកគាត់បាន ហើយពួកគាត់ក៏ជាអ្នកដែលជំរុញខ្ញុំឱ្យហ៊ានចាប់យកនូវឱកាសថ្មីៗ និងប្រឈមមុខនឹងឧបសគ្គ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកន្លែងធ្វើការដែលមានអត្ថន័យបំផុតដែលខ្ញុំធ្លាប់បានធ្វើការកន្លងមក ហើយបុគ្គលិកទាំងអស់សុទ្ធតែមានភាពវៃឆ្លាត រួសរាយ និងទំនួលខុសត្រូវ។ បុគ្គលិកទាំងអស់មានការគាំទ្រ និងឆន្ទៈក្នុងការជួយ និងចែករំលែកបទពិសោធន៍របស់ពួកគេដើម្បីជួយឱ្យខ្ញុំសម្រេចគោលដៅ។ បុគ្គលិកការងារទាំងអស់មានភាពស្រស់ស្រាយ និងស្នាមញញឹមជានិច្ច។ ខ្ញុំទទួលបានការគោរព ការលើកទឹកចិត្តជារៀងរាល់ថ្ងៃ និងការគាំទ្រចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំចាប់ផ្តើមការងាររហូតមកដល់ពេលនេះ។

-លី វិច្ឆិកា, គ្រូបង្រៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ