ដោយមានចក្ខុវិស័យតែមួយគត់ដើម្បីក្លាយជាអ្នកផ្តល់ការអប់រំដ៏ល្អបំផុតនៅក្នុងតំបន់ សាលារៀន អន្តរទ្វីប អាមេរិកាំង (អាយ អាយ អេស) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ជាសាលាដែលប្រើប្រាស់ស្តង់ដាប្រព័ន្ធអប់រំតាមបែប កម្ពុជា-អាមេរិក ដំបូងបង្អស់នៅកម្ពុជា។ សាលារៀនយើងខ្ញុំផ្តល់ជូនការអប់រំទូទៅពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី ១២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងការកោតសរសើរពីឪពុកម្តាយ និងសហគមន៍។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានកំណើនសិស្សជាង ៦០០០ នាក់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានសាខាចំនួន ៦ នៅក្នុងរាជធានីភ្នំពេញ (សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែលើ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ)។
ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជាបានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់សាលារៀន អន្តរទ្វីបអាមេរិកាំង ថាជាសាលាល្អបំផុតនៅទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា រយៈពេល ២ ឆ្នាំជាប់ៗគ្នា សាលារៀន អន្តរទ្វីប អាមេរិកាំង បានឈរនៅលើចំណាត់ថ្នាក់សាលារៀននៅប្រទេសកម្ពុជាក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ ដែលមានអត្រាជាប់ខ្ពស់ជាងគ ដែលត្រូវបានប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា។ ដោយសារតែសមិទ្ធិផលបែបនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សច្រើនជាងគេទៅសិក្សានៅក្រៅប្រទេស។ សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ត្រូវបានគេនិយាយកោតសរសើរនៅក្នុងវេទិកាថ្នាក់ជាតិ និងថ្នាក់តំបន់ជាច្រើនផងដែរ៖ “ និស្សិតគ្រប់រូប ដែលបញ្ចប់ការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានការអប់រំដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេស” ។